(855) 023 928 789
English Chinese (Simplified)

ពិធីចុះជាសមាជិកសមាគមសភាពណិជ្ជកម្មអាមេរិក

10.12


banner
នាព្រឹកថ្ងៃពុធ ទី០៣ ខែកញ្ញា ឆ្នាំ២០២៥ នេះ បុរី វិមានសំណាង បានចុះឈ្មោះ ចូលជាសមាជិកសមាគមសភាពាណិជ្ជកម្មអាមេរិក ដើម្បីបង្ហាញពីការពង្រីកវិសាលភាពនៃអាជីវកម្មជាមួយនឹងអ្នកវិនិយោគិននៅសហរដ្ឋអាមេរិក និងកម្ពុជា។ ពិធីចូលជាសមាជិកសមាគមសភាពាណិជ្ជកម្មអាមេរិក ប្រព្រឹត្តទៅនៅការិយាល័យ បុរី វិមានសំណាង និងមានការចូលរួមដោយផ្ទាល់ពី លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង អគ្គនាយកបុរី វិមានសំណាង និងលោក Casey Barnett ប្រធាន Amcham Cambodia រួមទាំងភ្ញៀវកិត្តិយស ជាច្រើនរូប។

0.4
0.5

ការចូលជាសមាជិកនេះក្នុងគោលបំណងបង្ហាញពីការពង្រីកវិសាលភាពនៃអាជីវកម្មក្នុងវិស័យអចលនទ្រព្យ និងបង្កើតទំនាក់ទំនងកាន់តែជិតស្និតជាមួយនឹងអ្នកវិនិយោគិននៅសហរដ្ឋអាមេរិក និងកម្ពុជាឲ្យកាន់តែល្អប្រសើរ និងស្អិតរមួតបន្ថែមមួយកម្រិតទៀត។

លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង អគ្គនាយកបុរីវិមានសំណាង បានឲ្យដឹងថា៖ ការចូលជាសមាជិកនេះផ្តោតជាសំខាន់លើកិច្ចសហប្រតិបត្តិការរបស់ស្ថាប័នទាំងពីរលើផ្នែកសំខាន់ៗរួមមាន៖ ជំរុញលើការធ្វើពាណិជ្ជកម្មរវាង បុរី វិមានសំណាង និងសហគមអ្នកវិនិយោគអាមេរិក ឲ្យកាន់តែស្អិតរមួតនិងសុីជម្រៅកាន់តែខ្លាំង។
0.6
លោក Casey Barnett ប្រធាន Amcham Cambodia បានមានប្រសាសន៍ថា៖ ជាដំបូងខ្ញុំសូមកើតសរសើរគម្រោងអភិវឌ្ឍន៍របស់ បុរី វិមានសំណាង ដែលមានលោកឧកញ៉ាបណ្ឌិត គីម ហ៊ាង ជាអគ្គនាយក ដោយបានរៀបចំនិងរចនានូវម៉ូតផ្ទះបែបក្លាសិកនេះឡើង អមជាមួយនឹងការរក្សាទុកនូវធម្មជាតិជាច្រើនក្នុងគម្រោង ដែលធ្វើឲ្យការរស់នៅកាន់តែមានផាសុកភាព ជាពិសេសទីតាំងរបស់បុរី វិមានសំណាង ស្ថិតនៅទីប្រជុំជនដែលហ៊ុំព័ទ្ធទៅដោយសាលារៀនអន្តរជាតិល្បីៗផងដែរ។ ជាងនេះទៅទៀត សមាគមសភាពាណិជ្ជកម្មអាមេរិក នឹងធ្វើការជួយជំរុញ ដើម្បីឲ្យសហគមអ្នកវិនិយោគអាមេរិកបានស្គាល់អំពី បុរី វិមានសំណាង កាន់តែច្បាស់ និងច្រើនជាងមុន។
0.7