(855) 023 928 789
English Chinese (Simplified)

ពីកុមារភាពនៅស្រុកកំណើតរហូតដល់ភាពជាអ្នកដឹកនាំដ៏ជោគជ័យ៖ ដំណើរជីវិត និងស្មារតីតស៊ូដ៏អស្ចារ្យរបស់លោកបណ្ឌិត គីម ហ៊ាង

Web 17

នៅក្នុងដំណើរជីវិតរបស់បុគ្គលជោគជ័យម្នាក់ ភាពក្រឡាប់ចាក់ ការតស៊ូ និងប្រវត្តិដើមគឺជាគ្រឹះដ៏សំខាន់បំផុតដែលបង្រួបបង្រួមឱ្យក្លាយជាបុគ្គលដែលមានឥទ្ធិពលក្នុងសង្គម។ រឿងរ៉ាវជីវិត និងការចងចាំពីឫសគល់កំណើត គឺជាកម្លាំងចិត្តដ៏ធំធេងដែលមិនអាចបំភ្លេចបាន។

១. គីម ហ៊ាង ជាកូនអ្នកមានម្នាក់នៅព្រំដែនបាវិត ខេត្តស្វាយរៀង ដោយមានម៉ូតូផ្ទាល់ខ្លួននៅអាយុ ១២ឆ្នាំ និងចេះបើកឡាននៅអាយុ ១៣ឆ្នាំ តែជំនួញគ្រួសារចាប់ផ្តើមធ្លាក់ពីឆ្នាំ ១៩៩៣ ហើយអ្នកម្តាយបង្កើតបានស្លាប់នៅថ្ងៃសែននំព្រះខែ ឆ្នាំ ១៩៩៧ បានធ្វើអោយជីវភាពធ្លាក់ដល់ក្រោយសូន្យ!

២. គ្រួសារទាំងមូលត្រូវអស់មុខរបរ អស់លុយ អស់ឡាន អស់ម៉ូតូ អស់ផ្ទះ អស់ដី រហូតដល់កង់ដែលជិះទៅរៀនក៏ត្រូវគេលួចទៀត ហើយសម្បកផ្ទះ សម្រាប់បងប្អូនបង្កើតនៅជុំគ្នា ៥នាក់ ត្រូវបានឪពុកបង្កើត យកទៅបញ្ចាំលុយ ២០០ដុល្លារ ដើម្បីអោយ គីម ហ៊ាង យកលុយទៅរៀនបន្តថ្នាក់វិទ្យាល័យ!

៣. គីម ហ៊ាង ធ្លាប់យំលើកទីមួយនៅពេលកើតមក និងយំលើកចុងក្រោយនៅពេលអ្នកម្តាយបង្កើតស្លាប់ ដោយជីវិតគឺជាការតស៊ូ ដែលគ្មានដែនកំណត់!

កូនអ្នកបាវិត ស្វាយរៀង

បណ្ឌិត គីម ហ៊ាង

May be an image of one or more people, dais and text

May be an image of one or more people and text

May be an image of smiling

May be an image of one or more people and text