ទស្សនវិស័យ ៣០ឆ្នាំ (២០២៦-២០៥៦)៖ យុទ្ធសាស្ត្រដឹកនាំ និងការកសាងក្រុងរណបស្ដង់ដារអន្តរជាតិរបស់ បុរី វិមានសំណាង
-
Khmer Real Estate Co., Ltd
-
| 27 October 2026, 8:31 am |
-
7 Views

នៅក្នុងពិភពជំនួញ និងការអភិវឌ្ឍអចលនទ្រព្យ ភាពជោគជ័យ និងភាពស្ថិតស្ថេររឹងមាំរយៈពេលវែង មិនមែនកើតឡើងដោយចៃដន្យនោះទេ។ វាទាមទារនូវការដឹកនាំប្រកបដោយចក្ខុវិស័យច្បាស់លាស់ ភាពស្មោះត្រង់ និងការធ្វើការសម្រេចចិត្តដោយតម្កល់ផលប្រយោជន៍ជាតិ និងអតិថិជនជាធំ។

ក្រុមហ៊ុន ឬអង្គភាពអាជីវកម្មមួយ នឹងមិនអាចក្ស័យទុន ឬរលាយរលំដោយសារការប្រកួតប្រជែងពីខាងក្រៅ ឬបញ្ហាហិរញ្ញវត្ថុទេ តែដោយសារការគ្រប់គ្រង ដែលយកមនោសញ្ចេតនាជាគោល ហើយដើម្បីសម្រេចផែនការអាជីវកម្ម៣០ឆ្នាំ (2026-2056) ក្នុងការសាងសង់ និងលក់អោយបាន ១០០ ០០០ផ្ទះ វីឡា ខុនដូ ព្រមទាំងធ្វើសាលារៀន មន្ទីរពេទ្យ ផ្សារ ធនាគារ រោងចក្រ មជ្ឍមណ្ឌលលំហែកម្សាន្ត និងកន្លែងលេងកីឡាចម្រុះ នោះខ្ញុំបាទ គីម ហ៊ាង និង BVS ត្រូវធ្វើការសម្រេចចិត្តដ៏តឹងតែងមួយ ដោយយកប្រយោជន៌គោលជាធំ!
បណ្ឌិត គីម ហ៊ាង
