ភាពជាបុរស និងបន្ទុកនៃទំនួលខុសត្រូវ៖ មេរៀនជីវិតដ៏មានន័យពីលោកបណ្ឌិត គីម ហ៊ាង
-
Khmer Real Estate Co., Ltd
-
| 22 October 2026, 8:28 am |
-
3 Views

នៅក្នុងដំណើរជីវិតរបស់មនុស្សប្រុសម្នាក់ៗ ការប្រឹងប្រែងតស៊ូមិនមែនត្រឹមតែដើម្បីសម្រេចក្តីស្រមៃផ្ទាល់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែគឺដើម្បីកសាងភាពរឹងមាំ និងផ្ដល់នូវភាពកក់ក្ដៅដល់មនុស្សជាទីស្រឡាញ់ជុំវិញខ្លួន។ ដើរលើផ្លូវជីវិតប្រកបដោយបទពិសោធន៍ដ៏សម្បូរបែប លោកបណ្ឌិត គីម ហ៊ាង បានចែករំលែកនូវទស្សនវិស័យ និងការយល់ដឹងយ៉ាងស៊ីជម្រៅចំនួន ៥ ចំណុច អំពីតួនាទី បន្ទុក និងគុណតម្លៃពិតប្រាកដនៃ «មនុស្សប្រុស» ដែលដើរតួជាមេគ្រួសារ និងជាសសរទ្រូងនៃសង្គម៖
បើអ្នកជាមនុស្សប្រុសដើមទ្រូងប្រាំហត្ថ នោះអ្នកត្រូវយល់ថា ៖
1. មនុស្សប្រុសគ្មានអ្វីជាបង្អែក ដោយសាររាងកាយជារបស់ម៉ែឪ បេះដូងជារបស់ភរិយា ពេលវេលាជារបស់ការងារ ហើយលុយកាក់ជារបស់កូន!
2. មនុស្សប្រុសដែលមានសមត្ថភាព និងលទ្ធភាពអាចបានការគោរពស្រលាញ់ តែបើគ្មានទេ នឹងត្រូវបានចាត់ទុកថាជាមនុស្សគ្មានប្រយោជន៌!
3. កាលនៅលីវត្រូវខិតខំអោយខ្លួនឯង ពេលមានប្រពន្ធកូនត្រូវខិតខំអោយប្រពន្ធកូន ពេលឪពុកម្តាយចាស់ទៅ ត្រូវខិតខំផ្គត់ផ្គង់អោយឪពុកម្តាយ!
4. មនុស្សប្រុសមិនលេងលះភរិយា ដែលមិនចេះរកលុយ តែបើមនុស្សប្រុសមិនចេះរកលុយ អាចត្រូវភរិយាលេងលះ ដោយពេលណាក៏ចង់ធ្វើជាស្វាមីល្អ ឪពុកមានការទទូលខុសត្រូវ កូនកត្តញ្ញូ និងជាមនុស្សល្អ!
5. មនុស្សប្រុសរកលុយមក មិនមែនដើម្បីធ្វើអោយខ្លួនងងមានសុភមង្គលទេ តែដើម្បីធ្វើអោយមនុស្សដែលខ្លួនស្រលាញ់មានសុភមង្គល!
បណ្ឌិត គីម ហ៊ាង


