(855) 023 928 789
English Chinese (Simplified)

សេចក្តីប្រកាសព័ត៌មាន៖ បុរី វិមានសំណាង ម.ក

Website 1

ក្រុមហ៊ុន បុរី វិមានសំណាង ម.ក ដែលមានក្រុមហ៊ុនមូលបត្រ កម្ពុ ម.ក ជាទីប្រឹក្សាហិរញ្ញវត្ថុ និងក្រុមហ៊ុនធានាទិញមូលបត្រ សូមជម្រាបជូន វិនិយោគិន និងសាធារណជន មេត្តាជ្រាបថា ក្រោយពីការបិទបញ្ចប់បរិវិសកម្មដោយជោគជ័យ កាលពីខែកញ្ញាកន្លងទៅនេះ ក្រុមហ៊ុន បុរី វិមានសំណាង ម.ក ទទួលបានគាំទ្រជាខ្លាំងពីសំណាក់វិនិយោគិនសាធារណៈ។ ក្នុងអំឡុងពេលនេះផងដែរ បុរី វិមានសំណាង បានកំពុងពន្លឿនកិច្ចការងារ និងបំពេញនីតិវិធិផ្សេងៗជាមួយអាជ្ញាធរពាក់ព័ន្ធ ដើម្បីឱ្យដំណើរការចុះបញ្ជីរបស់ក្រុមហ៊ុន មានភាពរលូន និងជោគជ័យក្នុងពេលឆាប់ៗខាងមុខនេះ។ កាលបរិច្ឆេទរំពឹងទុកសម្រាប់ការចុះបញ្ជីនឹងធ្វើឡើងនាពាក់កណ្តាលខែវិចិ្ឆកា ឆ្នាំ២០២៦។

ឆ្លៀតក្នុងឱកាសនេះ បុរី វិមានសំណាង សូមថ្លែងអំណរគុណដល់វិនិយោគិនទាំងក្នុង និងក្រៅស្រុក ដែលបានគាំទ្រ និងអត់ធ្មត់ តាមដាននូវព័ត៌មានរបស់ក្រុមហ៊ុនដោយយកចិត្តទុកដាក់ និងសូមមេត្តាអធ្យាស្រ័យនូវការកែប្រែកាលបរិច្ឆេទនៃការចុះបញ្ជី ដោយមូលហេតុដូចបានរៀបរាប់ជូនខាងលើ។

ជាទីបញ្ចប់ បុរី វិមានសំណាង នឹងជូនដំណឹងជាបន្តបន្ទាប់ជូនសាធារណជន និងសូមជូនពរទៅដល់វិនិយោគិនសាធារណៈទាំងក្នុង និងក្រៅស្រុកមានសុខភាពល្អ និងទទួលទានមានបាន ក្នុងពិធីបុណ្យភ្ជុំបុណ្យនាពេលខាងមុខនេះ។ សូមអរគុណ!

May be an image of text

Borey Vimean Samnang Plc., together with Campu Securities Plc. as its Financial Advisor and Underwriter, would like to inform investors and the general public that following the successful closing of the subscription in September, Borey Vimean Samnang Plc. has received overwhelming support from public investors.

During this period, Borey Vimean Samnang has been accelerating its operations and fulfilling various legal procedures with the relevant authorities to ensure a smooth and successful listing process in the near future. The expected date for the official listing is scheduled in the mid-November 2026.

On this occasion, Borey Vimean Samnang Plc. would like to express its sincere gratitude to all domestic and international investors for their continued support and patience in following the Company’s updates. The Company sincerely apologizes for the revision of the listing date and respectfully requests investors’ kind understanding regarding this revision due to the reasons mentioned above.

In conclusion, Borey Vimean Samnang will continue to provide subsequent updates to the public, and we would like to wish all domestic and international public investors good health and prosperity in the upcoming Pchum Ben Festival. Thank you!