តើរូបភាពទាំងនេះ ជាអ្វីដែលលោកអ្នកចង់បានសម្រាប់ការរស់នៅប្រចាំថ្ងៃមែនទេ?
នៅក្នុងសម័យកាលដែលការរស់នៅប្រកបដោយគុណភាព និងសុភមង្គលជាចំណុចស្នូលនៃជីវិត ការជ្រើសរើសគេហដ្ឋានដ៏សមស្របគឺជាការវិនិយោគដ៏មានតម្លៃបំផុតសម្រាប់អនាគត។ បុរី វិមានសំណាង ត្រូវបានបង្កើតឡើងដើម្បីឆ្លើយតបទៅនឹងក្តីស្រមៃនេះ ដោយរួមបញ្ចូលគ្នានូវរចនាបថបែបក្លាសិកដ៏ប្រណីត ជាមួយនឹងបរិយាកាសធម្មជាតិដ៏ស្រស់បំព្រង

ស្ថាបត្យកម្មប្រណីតបែបក្លាសិកនិ
រាល់គេហដ្ឋាននៅក្នុង បុរី វិមានសំណាង ត្រូវបានចាក់បញ្ចូលនូវផ្ទាំងទស្សនីយភាពស្ថាបត្យកម្មបែបក្លាស៊ិក ដែលមានសសរធំៗ និងពណ៌សស្អាតចេញពីភាពថ្លៃថ្នូរ។
-
ពន្លឺ និងខ្យល់អាកាសធម្មជាតិ៖ ការរចនាបង្អួចកញ្ចក់ធំៗ ជួយឱ្យពន្លឺថ្ងៃចាំងចូលគ្រប់គ្រាន់ និងបើកទទួលខ្យល់អាកាសបរិសុទ្ធពេញមួយថ្ងៃ។
-
ទំហំធំទូលាយ៖ ប្លង់ខាងក្នុង និងខាងក្រៅត្រូវបានរៀបចំយ៉ាងមានរបៀបរៀបរយ មានលំហទំនេរធំទូលាយ សមស្របសម្រាប់ការជួបជុំគ្រួសារ ការរៀបចំពិធីផ្សេងៗ ឬការលំហែកាយផ្ទាល់ខ្លួន។

បរិយាកាសបៃតង និងកន្លែងលំហែកាយក្នុងក្ដីស្រមៃ
ចាកចេញពីភាពហត់នឿយ និងចូលមកកាន់លំហរស់នៅដែលពោរពេញដោយភាពស្រស់ស្រាយ៖
-
សួនច្បារ និងផ្ទៃបៃតង៖ ជុំវិញគេហដ្ឋានមានការរៀបចំសួនច្បារ ដើមឈើលម្អ ដែលបង្កើតបានជាបរិយាកាសស្រស់បំព្រង និងផ្តល់អារម្មណ៍ស្រស់ស្រាយរាល់ថ្ងៃ។

