វីឡាឃីង ជាស្តេចនៃវីឡា ព្រោះមានទំហំធំអស្ចារ្យ និងប្រណិត សឹងតែអាចហៅបានថាជា «ភូមិគ្រឹះ»
-
Khmer Real Estate Co., Ltd
-
| 05 October 2026, 8:31 am |
-
8 Views

ប្រសិនបើអ្នកកំពុងស្វែងរកលំនៅឋានដែលមិនត្រឹមតែជាកន្លែងស្នាក់នៅ ប៉ុន្តែជាសញ្ញាសម្គាល់នៃជោគជ័យ ភាពថ្លៃថ្នូរ និងស្ថាបត្យកម្មដ៏ស្កឹមស្កៃនោះ «វីឡាឃីង» (King Villa) នៅ បុរី វិមានសំណាង គឺជាជម្រើសដ៏ល្អ!

ជាមួយទំហំដី និងទំហំផ្ទះដ៏ធំទូលាយអស្ចារ្យ វីឡាឃីង ត្រូវបានចាត់ទុកថាជា «ភូមិគ្រឹះ» ពិតៗ ដែលស្តែងចេញពីភាពប្រណីតផ្ចិតផ្ចង់ និងស្ថាបត្យកម្មរចនាប័ទ្មបែបក្លាស៊ិកអឺរ៉ុប ដ៏មានឥទ្ធិពល។

ចំណុចលេចធ្លោដ៏អស្ចារ្យនៃ «វីឡាឃីង» ក្នុង បុរី វិមានសំណាង
-
រចនាប័ទ្មស្ថាបត្យកម្មក្លាស៊ិកឬបែបបារាំងអស្ចារ្យ៖ ផ្ទះនីមួយៗត្រូវបានត្រួតពិនិត្យ និងឌីហ្សាញយ៉ាងម៉ត់ចត់ ជាមួយនឹងសសរធំដ៏ស្កឹមស្កៃ ដំបូលពណ៌ខៀវយ៉ាងមានស្រទាប់ និងបង្អួចកញ្ចក់ធំៗដែលជួយឱ្យពន្លឺធម្មជាតិចូលគ្រប់គ្រាន់ បង្កើតបានជាសោភ័ណ្ឌភាពស្រស់ស្អាត។
-
ទំហំធំទូលាយ បត់បែនតាមតម្រូវការ៖ មានទីធ្លាធំទូលាយទាំងខាងក្នុង និងខាងក្រៅផ្ទះ រួមទាំងទីធ្លាមុខផ្ទះ លំហសួនច្បារបៃតង និងកន្លែងចតរថយន្តបានច្រើនគ្រឿង។

-
ទំហំខាងក្នុងផ្ទះធំទូលាយ៖ បន្ទប់ទទួលភ្ញៀវធំទូលាយ កំពស់ពិតានខ្ពស់ស្រឡះ និងបន្ទប់គេងច្រើន ដែលផ្តល់ភាពឯកជន និងផាសុកភាពអតិបរមាសម្រាប់សមាជិកគ្រួសារគ្រប់ជំនាន់។

