លោកឧកញ៉ាបណ្ឌិតគីម ហ៊ាងបន្តបង្ហាញផែនការអាជីវកម្មរយៈពេល៣០ឆ្នាំ ខណៈបុរីវិមានសំណាងនឹងចូលផ្សារហ៊ុននៅខែតុលានេះ
-
Khmer Real Estate Co., Ltd
-
| 02 October 2026, 10:41 am |
-
12 Views

ភ្នំពេញៈ ការបោះផ្សាយលក់IPO លើកដំបូងរបស់បុរីវិមាន សំណាង បានទទួលការបញ្ជាទិញពីអ្នកវិនិយោគ ជាង៥៥៥៥ដង ជាការបំបែកប្រវត្តិសាស្រ្តក្នុងផ្សារហ៊ុនកម្ពុជា។

បើតាមគំរោង ក្រុមហ៊ុន បុរី វិមានសំណាង នឹងចូលក្នុងផ្សារមូលបត្រកម្ពុជា ក្នុងខែតុលា ២០២៦ នេះតែម្តង ដោយពេលវេលាជាក់លាក់ នឹងត្រូវបានបង្ហាញដោយក្រុមហ៊ុនមូលបត្រកម្ពុជា។ នេះបើតាមការបញ្ជាក់ឲ្យដឹងពីលោកឧកញ៉ាបណ្ឌិតគីម ហ៊ាងស្ថាបនិកនិងជាប្រធានក្រុមប្រឹក្សាបុរីវិមានសំណាង ម ក។
លោកឧកញ៉ាបណ្ឌិតបានសរសេរលើបណ្តាញសង្គម កាលពីថ្ងៃទី១ តុលាថា ផែនការអាជីវកម្ម៣០ឆ្នាំ (2026-2056)របស់ពួកយើង នៅពេលបានឡើងផ្សារលោកឧកញ៉ាបណ្ឌិតគីម ហ៊ាងមូលបត្រកម្ពុជា គឺពួកយើងនឹងធ្វើការសាងសង់ និងលក់អោយបាន១០០,០០០ផ្ទះ វីឡា ខុនដូ ព្រមទាំងធ្វើសាលារៀន មន្ទីរពេទ្យ ផ្សារ ធនាគារ រោងចក្រ មជ្ឍមណ្ឌលលំហែកម្សាន្ត និងកន្លែងលេងកីឡាចម្រុះគ្រប់ប្រភេទ នៅទូទាំងព្រះរាជាណាកម្ពុជា។
បុរីវិមានសំណាង បានសាងសង់លើទំហំផ្ទៃដី២៥ហិកតា ដែលផ្តោតលើវិឡាប្រណីតជាង៤០០ផ្ទះ ជាមួយហេដ្ឋារចនាសម្ព័ន្ធដ៏ប្រណីត មានដងព្រែកធម្មជាតិប្រវែង១០០០ម៉ែត្រ និងមានការរៀបចំសួនច្បារ កន្លែងហាត់ប្រាណ ហាងកាហ្វេ និងកន្លែងកម្សាន្តជាច្រើនទៀតសម្រាប់អ្នករស់នៅក្នុងបុរីនេះ៕


