វីឡាព្រីន ជាជួរជះសម្រស់ មើលយ៉ាងណាក៏មិនចេះជិនណាយ
-
Khmer Real Estate Co., Ltd
-
| 30 September 2026, 8:19 am |
-
6 Views

ប្រសិនបើលោកអ្នកកំពុងស្វែងរកលំនៅឋានដែលមិនត្រឹមតែជាកន្លែងរស់នៅ ប៉ុន្តែជាមរតកនៃជីវិតដ៏ថ្លៃថ្នូរ និងបង្ហាញពីឧត្តមភាពនៃជីវិតរស់នៅ “វីឡាព្រីន” (Prince Villa) ក្នុងគម្រោង បុរី វិមានសំណាង គឺជាជម្រើសដ៏ល្អសម្រាប់លោកអ្នក។

ស្ថាបត្យកម្មរចនាបថបែបបារាំថ ឬក្លាសិកដ៏ប្រណិត
វីឡាព្រីន ត្រូវបានរចនាឡើងយ៉ាងសម្រិតសម្រាំងបំផុត ដោយទាញយកបំរែបំរួលនៃសោភ័ណភាពស្ថាបត្យបែបបារាំងនិងក្លាសិក។ រូបរាងខាងក្រៅរំលេចដោយសសរធំៗចំនួនពីរដ៏ស្កឹមស្កៃ ពណ៌សស្អាត បង្កើតបានជារូបភាពដ៏ទាក់ទាញ ស្អាតប្លែកភ្នែក និងមើលមិនចេះសាំភ្នែកឡើយ។ គ្រប់ក្បាច់រចនាតាមបង្អួច និងរានហាលត្រូវបានចាត់ចែងដោយផ្ចិតផ្ចង់បំផុត។
