រំលឹកជាថ្មី! ការបោះផ្សាយលក់ហ៊ុន
-
Khmer Real Estate Co., Ltd
-
| 15 September 2026, 9:22 am |
-
6 Views

រំលឹកជាថ្មី! ការបោះផ្សាយលក់ហ៊ុន IPO របស់ «បុរី វិមានសំណាង» នឹងត្រូវបិទបញ្ចប់ជាផ្លូវការនៅម៉ោង ៤:០០ រសៀលថ្ងៃនេះ
សម្រាប់វិនិយោគិន និងសាធារណជនទាំងអស់ដែលកំពុងចាប់អារម្មណ៍លើការវិនិយោគជាមួយ បុរី វិមានសំណាង សូមរួសរាន់ឡើង! ការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិជាសាធារណៈលើកដំបូង (IPO) នឹងត្រូវបិទបញ្ចប់ការទទួលពាក្យស្នើសុំទិញត្រឹមម៉ោង ៤:០០ រសៀល ថ្ងៃនេះតែប៉ុណ្ណោះ។

រាល់ការស្នើសុំទិញ ឬការបញ្ជាទិញដែលធ្វើឡើងក្រោយម៉ោង ៤:០០ រសៀល នឹងមិនត្រូវ បានទទួលស្គាល់ ឬអនុញ្ញាតឱ្យទិញបានទៀតនោះឡើយ ដោយប្រព័ន្ធនឹងត្រូវបិទជាស្វ័យប្រវត្តិតាមការកំណត់។

កាលបរិច្ឆេទ និងពេលវេលាបិទការលក់៖ ថ្ងៃនេះ ត្រឹមម៉ោង ៤:០០ រសៀល (ដាច់ខាត)
លក្ខខណ្ឌបន្ទាន់៖ អ្នកដែលបញ្ជាទិញក្រោយម៉ោងកំណត់ នឹងបាត់បង់ឱកាសក្លាយជាម្ចាស់ភាគហ៊ុនក្នុងវគ្គ IPO នេះ
វិធីសាស្ត្រទិញ៖ លោកអ្នកអាចធ្វើការដាក់ពាក្យ និងបញ្ជាទិញតាមរយៈក្រុមហ៊ុនមូលបត្រដែលមានអាជ្ញាបណ្ណ ឬកម្មវិធីស្មាតហ្វូនផ្លូវការដែលបានកំណត់
បុរី វិមានសំណាង ជាគម្រោងអភិវឌ្ឍន៍អចលនទ្រព្យបែបប្រណីតដែលមានសក្ដានុពលខ្ពស់ និងទទួលបានការគាំទ្រយ៉ាងខ្លាំងពីទីផ្សារ។
តម្លៃពិសេសវគ្គ IPO៖ ការទិញហ៊ុនក្នុងដំណាក់កាល IPO ផ្តល់នូវតម្លៃសមរម្យ និងទទួលបានឱកាសចំណេញខ្ពស់នៅពេលភាគហ៊ុនត្រូវ បានដាក់ឱ្យជួញដូរផ្លូវការនៅលើផ្សារមូលបត្រកម្ពុជា (CSX)។
ភាពស្របច្បាប់ និង សុវត្ថិភាព៖ ដំណើរការ IPO ទាំងមូលត្រូវបានត្រួតពិនិត្យ និងអនុម័តយ៉ាងត្រឹមត្រូវតាមច្បាប់ពីអាជ្ញាធរមូលបត្រកម្ពុជា (SERC)។
សូមប្រញាប់ប្រញាល់រួសរាន់ទំនាក់ទំនងទៅកាន់ក្រុមហ៊ុនភ្នាក់ងារជួញដូរមូលបត្រ (Securities Broker) របស់លោកអ្នក ឬអនុវត្តការបញ្ជាទិញតាមប្រព័ន្ធអនឡាញឱ្យបានមុនម៉ោង ៤:០០ រសៀលថ្ងៃនេះ ដើម្បីកុំឱ្យខកខានឱកាសមាសនេះ!
