
- លោក ឧកញ៉ាបណ្ឌិត គីម ហ៊ាង ប្រធានក្រុមប្រឹក្សាភិបាលប្រតិបត្តិនៃក្រុមហ៊ុន បុរី វិមានសំណាង ម.ក



ក្នុងឱកាសនេះ លោក ឧកញ៉ាបណ្ឌិត គីម ហ៊ាង បានចែករំលែកអំពីទស្សនវិស័យ និងបទពិសោធន៍ពាក់ព័ន្ធនឹងការវិនិយោគ ព្រមទាំងសារៈសំខាន់នៃការសិក្សា និងស្វែងយល់ពីទីផ្សារមូលបត្រ ដើម្បីឱ្យវិនិយោគិនអាចធ្វើការសម្រេចចិត្តប្រកបដោយការយល់ដឹង និងការទទួលខុសត្រូវ។
ជាមួយគ្នានេះ លោក ថៃ ញ៉ា នាយកប្រតិបត្តិ ក្រុមហ៊ុនមូលបត្រកាណាឌីយ៉ា បានចែករំលែកចំណេះដឹងជាក់ស្តែងពាក់ព័ន្ធនឹងទីផ្សារមូលបត្រកម្ពុជា ដំណើរការវិនិយោគ កត្តាសំខាន់ៗដែលគួរពិចារណា និងឱកាសដែលមាននៅក្នុងទីផ្សារមូលបត្រកម្ពុជា ដើម្បីជួយឱ្យអ្នកចូលរួមមានការយល់ដឹងកាន់តែច្បាស់អំពីការវិនិយោគលើផ្សារភាគហ៊ុន។
កម្មវិធីនេះក៏ជាវេទិកាមួយសម្រាប់អ្នកចូលរួមបានសិក្សា ស្វែងយល់ និងផ្លាស់ប្តូរមតិយោបល់ជាមួយអ្នកជំនាញក្នុងវិស័យមូលបត្រ ព្រមទាំងទទួលបានចំណេះដឹងថ្មីៗដែលអាចជួយជំរុញការយល់ដឹងអំពីវប្បធម៌នៃការសន្សំ និងការវិនិយោគនៅកម្ពុជា។
កម្មវិធីរ៉ូដសូ (Roadshow) បានបញ្ចប់ទៅដោយបរិយាកាសរីករាយ និងទទួលបានការចាប់អារម្មណ៍ពីសំណាក់អ្នកចូលរួម។ ក្រុមហ៊ុន បុរី វិមានសំណាង ម.ក នឹងបន្តចូលរួមផ្សព្វផ្សាយចំណេះដឹង និងការយល់ដឹងអំពីទីផ្សារមូលបត្រ ដើម្បីរួមចំណែកលើកកម្ពស់ការយល់ដឹងអំពីការវិនិយោគ និងការអភិវឌ្ឍទីផ្សារមូលបត្រកម្ពុជាឱ្យកាន់តែរីកចម្រើន។
ក្រុមហ៊ុន បុរី វិមានសំណាង ម.ក គឺជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យនៅកម្ពុជា ដែលផ្តោតលើការអភិវឌ្ឍលំនៅដ្ឋានប្រកបដោយគុណភាព ស្តង់ដារ និងផ្តល់នូវបទពិសោធន៍រស់នៅប្រកបដោយផាសុកភាព និងទំនុកចិត្តជូនអតិថិជន។














