(855) 023 928 789
English Chinese (Simplified)

ជួបគ្នាជាមួយ ឧកញ៉ាបណ្ឌិត គីម ហ៊ាង ប្រធានក្រុមប្រឹក្សាភិបាលប្រតិបត្តិ នៃក្រុមហ៊ុន បុរី វិមានសំណាង ម.ក

Website11

ជួបគ្នាជាមួយ ឧកញ៉ាបណ្ឌិត គីម ហ៊ាង ប្រធានក្រុមប្រឹក្សាភិបាលប្រតិបត្តិ នៃក្រុមហ៊ុន បុរី វិមានសំណាង ម.ក ក្នុងសិក្ខាសាលាស្តីអំពី​ «រៀន និងវិនិយោគលើទីផ្សារភាគហ៊ុនកម្ពុជា» ✍️

May be an image of text

ក្រុមហ៊ុន បុរី វីមានសំណាង ម.ក មានកិត្តិយសសូមអញ្ជើញសាធារណជន សាស្ត្រាចារ្យ និស្សិត វិនិយោគិន និងបងប្អូនដែលមានបំណងចង់ស្វែងយល់ពីវិស័យហិរញ្ញវត្ថុ ចូលរួមក្នុងសិក្ខាសាលាដ៏មានសារៈសំខាន់ក្រោមប្រធានបទ «រៀន និងវិនិយោគលើផ្សារភាគហ៊ុនកម្ពុជា»

សិក្ខាសាលានេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងចែករំលែកចំណេះដឹងគ្រឹះនៃការវិនិយោគ និងបើកឱកាសឱ្យសាធារណជនបានយល់ដឹងកាន់តែច្បាស់អំពីដំណើរការនៃការបោះផ្សាយលក់ភាគហ៊ុនជាសាធារណៈលើកដំបូង (IPO) របស់ក្រុមហ៊ុន បុរី វីមានសំណាង ម.ក។ ពិសេសជាងនេះទៅទៀត អ្នកចូលរួមនឹងទទួលបានបទពិសោធន៍ និងការចែករំលែកដោយផ្ទាល់ពី ឧកញ៉ាបណ្ឌិត គីម ហ៊ាង ប្រធានក្រុមប្រឹក្សាភិបាលប្រតិបត្តិ នៃក្រុមហ៊ុន បុរី វីមានសំណាង ម.ក។

???? កាលបរិច្ឆេទ៖ ២៦ សីហា ២០២៦
⏰ ម៉ោង៖ ៨:០០ ព្រឹក - ១២:០០ ថ្ងៃត្រង់
???? ទីតាំង៖ Koh Pich Training Center
???? ចូលរួមដោយសេរី និងឥតគិតថ្លៃ!​ (Free of Charge)
ចុះឈ្មោះឥឡូវនេះ៖ https://forms.gle/cQnSqgbjywbKVGXS9 ឬស្កែន QR Code លើរូបភាព!