មូលហេតុដែលប្រជាជនកម្ពុជារាប់ពាន់នាក់
-
Khmer Real Estate Co., Ltd
-
| 21 August 2026, 8:43 am |
-
6 Views

មូលហេតុដែលប្រជាជនកម្ពុជារាប់ពាន់នាក់ចូលរួមគាំទ្រភាគហ៊ុន IPO របស់ក្រុមហ៊ុន បុរី វិមានសំណាង
មានប្រជាជនកម្ពុជារាប់ពាន់នាក់ហើយ បានជួយទិញមូលបត្រកម្មសិទ្ធិជាសាធារណះលើកដំបូង (IPO) របស់ក្រុមហ៊ុនបុរី វិមានសំណាង ដោយអ្នកខ្លះបានទិញ ៣០ដុល្លារ ៥០ដុល្លារ ១០០ដុល្លារ តែក៏មានអ្នកខ្លះបានជួយទិញរាប់សែនភាគហ៊ុន ដោយសារ៖
ពួកគាត់ជាមិត្តភក្តិ ជាអ្នករាប់អាន និងជាអ្នកគាំទ្រ ដែលដឹង ស្គាល់ និងទុកចិត្តលើ គីម ហ៊ាង ដែលបានប្រឡូកក្នុងអាជីវកម្ម ២៥ឆ្នាំ ដោយភាពត្រឹមត្រូវ និងច្បាស់លាស់ ទាំងនៅកម្ពុជា អាស៊ី និងអាមេរិក។

ពួកគាត់ចង់អោយក្រុមហ៊ុន បុរី វិមានសំណាង អាចសាងសង់បុរី វិមានសំណាង អោយបានច្រើនទីតាំង សាងសង់ និងលក់ផ្ទះ វិឡា ខុនដូ ១០០ ០០០យូណីត បើកសាលារៀន មន្ទីរពេទ្យ ផ្សារ រោងចក្រ ធនាគារ មជ្ឍមណ្ឌលលំហែកំសាន្ត និងមជ្ឈមណ្ឌលលេងកីឡាចម្រុះ អាចចូលផ្សារភាគហ៊ុនក្រុងហុងកុង និងផ្សារភាគហ៊ុនអាមេរិក ក្នុងថ្ងៃអនាគត។

ពិសេសពួកគាត់ចង់ជួយអោយកូនខ្មែរ ដែលមានសមត្ថភាពពិតៗមកពីគ្រួសារធម្មតា អាចបង្កើតអាជីវកម្មធំៗ ផ្តល់ការងារអោយប្រជាជន បង់ពន្ធអោយរដ្ឋអោយបានត្រឹមត្រូវ និងដើម្បីប្រកួតប្រជែងជាមួយក្រុមហ៊ុនធំៗនៅក្នុងតំបន់អាស៊ាន និងពិភពលោក។
ដោយក្តីគោរពរាប់អានពីខ្ញុំបាទ
ឧកញ៉ាបណ្ឌិត គីម ហ៊ាង
ទូរសព្ទ័លេខ: 012 96 2000
Email:
This email address is being protected from spambots. You need JavaScript enabled to view it.
Website: www.bvs.com.kh