(855) 023 928 789
English Chinese (Simplified)

ក្រុមហ៊ុន បុរី វិមានសំណាង ម.ក

774667894 122371227950000638 3414465549659118415 n
 
ក្រុមហ៊ុន បុរី វិមានសំណាង ម.ក រៀបចំកម្មវិធីរ៉ូដសូ (Roadshow) ស្តីពីការបោះផ្សាយមូលបត្រកម្មសិទ្ធិលើកដំបូងជាសាធារណៈ (IPO)
នាព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៦ នេះ ក្រុមហ៊ុន បុរី វិមានសំណាង ម.ក បានរៀបចំកម្មវិធីរ៉ូដសូ (Roadshow) យ៉ាងសមោឡារិក ស្តីពីការបោះផ្សាយមូលបត្រកម្មសិទ្ធិលើកដំបូងជាសាធារណៈ (IPO) នៅអគារសាកលវិទ្យាល័យភូមិន្ទភ្នំពេញ (តិចណូ) ដោយមានការអញ្ជើញចូលរួមយ៉ាងច្រើនកុះករពីសំណាក់វិនិយោគិន ដៃគូអាជីវកម្ម និងប្រព័ន្ធផ្សព្វផ្សាយព័ត៌មានជាច្រើនស្ថាប័ន។
May be an image of one or more people, newsroom and text that says '口総経口 011626789 011 2€ 6789 <a href=
កម្មវិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់៖
-លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង ប្រធានក្រុមប្រឹក្សាភិបាលប្រតិបត្តិនៃក្រុមហ៊ុន បុរី វិមានសំណាង ម.ក
-លោកស្រី ម៉ៅ ភីរក្ស អគ្គនាយិការប្រតិបត្តិនៃ ក្រុមហ៊ុនមូលបត្រ អេសុីលីដា ម.ក
-លោក ស៊ាង បុត្រ អ្នកប្រឹក្សាផ្សារហ៊ុនកម្ពុជា
May be an image of dais and text that says 'I t n D ( " o ን 2 0 M l h n h I W t H 1'
 
 
 
May be an image of dais and text
 
 
 
May be an image of studying, dais and text
 
May be an image of dais and text
 
ព្រឹត្តិការណ៍រ៉ូដសូ (Roadshow) នេះធ្វើឡើងក្នុងគោលបំណងបង្ហាញពីចក្ខុវិស័យយុទ្ធសាស្ត្រ ភាពរឹងមាំផ្នែកហិរញ្ញវត្ថុ និងកាលានុវត្តភាពនៃការវិនិយោគរបស់ក្រុមហ៊ុន បុរី វិមានសំណាង ម.ក មុនពេលឈានជើងចូលក្នុងទីផ្សារមូលបត្រកម្ពុជាជាផ្លូវការ។ ជាមួយគ្នានេះដែរ កម្មវិធីបានផ្តល់ព័ត៌មានយ៉ាងលម្អិតអំពីដំណើរការបោះផ្សាយ លក្ខខណ្ឌនៃការទិញភាគហ៊ុន និងផែនការពង្រីកអាជីវកម្មនាពេលអនាគត។
លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង បានមានប្រសាសន៍ថា៖ «ការឈានជើងចូលទីផ្សារហ៊ុន គឺជាជំហានប្រវត្តិសាស្ត្រដ៏សំខាន់របស់ បុរី វិមានសំណាង ម.ក ក្នុងការកសាងតម្លាភាព អភិបាលកិច្ចល្អ និងការអភិវឌ្ឍប្រកបដោយចីរភាព។ យើងខ្ញុំជឿជាក់យ៉ាងមុតមាំថា ការបោះផ្សាយ IPO នេះ មិនត្រឹមតែផ្តល់ឱកាសចំណេញដល់វិនិយោគិនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងចូលរួមចំណែកយ៉ាងសកម្មក្នុងការជម្រុញវិស័យអចលនទ្រព្យ និងសេដ្ឋកិច្ចជាតិទាំងមូល»។
May be an image of one or more people, people studying and text that says '黑 最場 協 日料 四品 B 口林料口 011626789 011 62 2 6789 9 #Win #WinW Win Wi Boulevard, Sangkat Prek Pπον, Khan Prek Pπον, Phnom PhnomPenh, Penh, Kingdam <a href=
តំណាងឱ្យក្រុមហ៊ុនសម្របសម្រួលការបោះផ្សាយ លោកស្រី ម៉ៅ ភីរក្ស និងអ្នកជំនាញទីផ្សារទុន លោក ស៊ាង បុត្រ ក៏បានចែករំលែកនូវបច្ចុប្បន្នភាពនៃទីផ្សារទុនកម្ពុជា ព្រមទាំងការវិភាគស៊ីជម្រៅអំពីសក្ដានុពល និងភាពទាក់ទាញនៃការវិនិយោគលើភាគហ៊ុនរបស់ បុរី វិមានសំណាង ម.ក ផងដែរ។
កម្មវិធីបានបញ្ចប់ទៅដោយបរិយាកាសរីករាយ និងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់សាធារណជន និងវិនិយោគិនដែលបានចូលរួមផ្ទាល់។
ក្រុមហ៊ុន បុរី វិមានសំណាង ម.ក គឺជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យឈានមុខគេមួយនៅកម្ពុជា ដែលផ្តោតលើការកសាងលំនៅដ្ឋាន និងគម្រោងអចលនទ្រព្យមានគុណភាពខ្ពស់ ប្រកបដោយទំនុកចិត្ត និងស្តង់ដាររស់នៅទាន់សម័យ។ឮ
May be an image of one or more people and text that says '口热花口 011626789 011 11 62 2 6789 <a href=
No photo description available.
 
May be an image of one or more people, dais and text
 
May be an image of one or more people, people studying and text
 
 
May be an image of ‎one or more people, people studying and ‎text that says '‎לחל 011626789 011 11 62 26 6789 <a href=
May be an image of one or more people and text that says '브화계은 口然花口 011626789 11 62 2 26789 01 9 #Win Mir Boulevard, Sangkat Prek Ρπον, .K <a href=
May be an image of ‎one or more people, dais and ‎text that says '‎口総控口 ל1 011 01162678 2 6789 62 9 #Win Wi <a href=
May be an image of one or more people and text