
កម្មវិធីសិក្ខាសាលានឹងធ្វើឡើងនៅថ្ងៃអាទិត្យ ទី១៦ ខែសីហា ចាប់ពីម៉ោង ៨ព្រឹក ដល់ម៉ោង ១២ថ្ងៃ នៅក្នុងសាលាតិចណូ លើមហាវិថីសហពន្ធ័រុស្សី និងសម្រាប់អ្នកចូលរួម ២២២នាក់ ដែលចង់ចេះអំពីការទិញ និងលក់ភាគហ៊ុន ពិសេសសម្រាប់អ្នកចង់វិនិយោគទៅលើមូលបត្រកម្មសិទ្ធិជាសាធារណះលើកដំបូង (IPO) របស់ ក្រុមហ៊ុនបុរី វិមានសំណាង ម.ក។

សូមជម្រាបថា ក្រុមហ៊ុន បុរី វិមានសំណាង ម.ក (BVS) បានប្រកាសដាក់លក់ IPO ជាផ្លូវការ ចំនួន ១០% តម្លៃប្រមាណ ១០លានដុល្លារ ចាប់ពីថ្ងៃទី២ ខែកក្កដា រហូតដល់ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦។ សម្រាប់លោកអ្នកមានបំណងជួយវិនិយោគ ទៅលើមូលបត្រកម្មសិទ្ធិជាសាធារណៈលើកដំបូង (IPO) របស់ក្រុមហ៊ុន បុរី វិមានសំណាង ម.ក នោះសូមចូលតាមរយៈតំណរនេះ https://subscription.bvs.com.kh ឬទាក់ទងទៅលោកឧកញ៉ាបណ្ឌិត គីម ហ៊ាង ដោយផ្ទាល់ តាមលេខ 012 96 2000 (WhatsApp & Telegram) ឬ Email: This email address is being protected from spambots. You need JavaScript enabled to view it. បានគ្រប់ពេល។
