
ភ្នំពេញ៖ ការធ្វើអាជីវកម្មឲ្យជោគជ័យមិនមែនជារឿងចៃដន្យនោះទេ ប៉ុន្តែវាទាមទារនូវចក្ខុវិស័យច្បាស់លាស់ ផែនការយុទ្ធសាស្ត្ររឹងមាំ និងការប្តេជ្ញាចិត្តខ្ពស់ក្នុងរយៈពេលវែង។ ឧកញ៉ា បណ្ឌិត គីម ហ៊ាង ស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាលនៃ ក្រុមហ៊ុន បុរី វិមានសំណាង ម.ក បានចែករំលែកនូវបទពិសោធន៍ និងផែនការអាជីវកម្មបែងចែកជាពីរដំណាក់កាលសំខាន់ៗ ក្នុងរយៈពេល ៥០ ឆ្នាំ៖

អាជីវកម្ម ២៥ឆ្នាំដំបូង (2001-2026) របស់ខ្ញុំបាទ គីម ហ៊ាង គឺបានបង្កើតក្រុមហ៊ុនបុរី វិមានសំណាង ម.ក ដែលមានតម្លៃ ១០០លានដុល្លារ នៅក្នុងផ្សារមូលបត្រកម្ពុជា (CSX)!
អាជីវកម្ម ៣០ឆ្នាំបន្ទាប់ (2026-2056) គឺត្រូវសាងសង់ និងលក់ផ្ទះ វិឡា ខុនដូ ១០០ ០០០យូណីត បើកសាលារៀន មន្ទីរពេទ្យ ផ្សារ រោងចក្រ ធនាគារ មជ្ឍមណ្ឌលលំហែកំសាន្ត និងមជ្ឈមណ្ឌលលេងកីឡាចម្រុះ ដើម្បីធ្វើអោយក្រុមហ៊ុនបុរី វិមានសំណាង ម.ក មានតម្លៃរាប់សិបពាន់លានដុល្លារ នៅក្នុងផ្សារភាគហ៊ុនកម្ពុជា ផ្សារភាគហ៊ុនហុងកុង និងផ្សារភាគហ៊ុនអាមេរិក ក្នុងថ្ងៃអនាគត!

មនុស្សល្អ ដែលចេះពិតរបស់កម្ពុជា ហើយចង់បញ្ចេញសមត្ថភាពពិតរបស់ខ្លួនតាមគ្រប់មុខជំនាញ ពិសេសចង់ចូលរួមចំណែកធ្វើអោយធ្វើផែនការអាជីវកម្ម ៣០ឆ្នាំបន្ទាប់ (2026-2056) អោយក្លាយទៅជាការពិត នោះសូមមកជួបខ្ញុំបាទ គីម ហ៊ាង ដោយផ្ទាល់បានគ្រប់ពេល ដើម្បីបង្កើតប្រវត្តិសាស្រ្ត ផ្នែកអាជីវកម្មជាមួយគ្នា!

ដោយក្តីគោរពរាប់អានពី
ឧកញ៉ាបណ្ឌិត គីម ហ៊ាង
ទូរសព្ទ័លេខ: 012 96 2000
Email:
This email address is being protected from spambots. You need JavaScript enabled to view it.
Website: www.bvs.com.kh