(855) 023 928 789
English Chinese (Simplified)

ឧកញ៉ាបណ្ឌិត គីម ហ៊ាង ទទួលជួបពិភាក្សាការងារជាមួយប្រធានកិត្តិយសសមាគមត្រកូល ជា និងក្រុមវិនិយោគិនមកពីហុងកុង និងប្រទេសចិន ពីចក្ខុវិស័យនាំយកក្រុមហ៊ុន បុរី វិមានសំណាង ម.ក ចូលផ្សារភាគហ៊ុន Hong Kong និង New York

758006745 122367702062000638 6716056057082896140 n

រាជធានីភ្នំពេញ — លោកឧកញ៉ា បណ្ឌិត គីម ហ៊ាង ប្រធានក្រុមប្រឹក្សាភិបាលប្រតិបត្តិ នៃក្រុមហ៊ុន បុរី វិមានសំណាង ម.ក និងលោកជំទាវឧកញ៉ា គង់ សំណាង អគ្គនាយិកា នៃក្រុមហ៊ុនបុរី វិមានសំណាង ម.ក បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារយ៉ាងស្និទ្ធស្នាលជាមួយ ឯកឧត្តម ជា វែង ប្រធានកិត្តិយសសមាគមត្រកូលជា ប្រចាំសាធារណរដ្ឋប្រជាមានិតចិន ព្រមទាំងក្រុមប្រឹក្សាភិបាល និងវិនិយោគិនជាន់ខ្ពស់មកពីទីក្រុងហុងកុង និងប្រទេសចិន។
May be an image of one or more people and text

ជំនួបដ៏មានសារៈសំខាន់នេះ រៀបចំឡើងក្នុងគោលបំណងផ្លាស់ប្តូរព័ត៌មាន បទពិសោធន៍ និងស្វែងយល់ពីឱកាសវិនិយោគលើវិស័យអចលនទ្រព្យនៅកម្ពុជា ជាពិសេសការកសាងទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងក្រុមហ៊ុន បុរី វិមានសំណាង ម.ក និងក្រុមវិនិយោគិនអន្តរជាតិ។

នៅក្នុងឱកាសនោះ លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង បានបង្ហាញពីភាពរីកចម្រើន និងការអភិវឌ្ឍឥតឈប់ឈរនៃវិស័យអចលនទ្រព្យនៅកម្ពុជា ព្រមទាំងបានរំលេចយ៉ាងច្បាស់ពីចក្ខុវិស័យវែងឆ្ងាយ និងមហិច្ឆតាធំធេងរបស់ក្រុមហ៊ុន បុរី វិមានសំណាង ម.ក។ លោកឧកញ៉ាបណ្ឌិតបានលើកឡើងថា ចក្ខុវិស័យទៅថ្ងៃអនាគត លោកមានគោលដៅនាំយកក្រុមហ៊ុន បុរី វិមានសំណាង ម.ក ចូលទៅក្នុងផ្សារមូលបត្រភាគហ៊ុនអន្តរជាតិធំៗ រួមមានផ្សារភាគហ៊ុនទីក្រុងហុងកុង (Hong Kong Stock Exchange) និងផ្សារភាគហ៊ុនទីក្រុងញូវយ៉ក (New York Stock Exchange) និងដើម្បីពង្រីកវិសាលភាពអាជីវកម្ម និងលើកកម្ពស់កិត្តិយសអចលនទ្រព្យកម្ពុជាលើឆាកអន្តរជាតិ។

May be an image of one or more people and text that says '011626789 62 6789 011 <a href=
May be an image of one or more people and text that says '口林本口 011626789 26 6789 011 62 <a href=
May be an image of one or more people and text that says '011626789 62 26 6789 0116 <a href=
May be an image of one or more people and text that says 'millia បុរិរិមានសំណា ដែលលក់ភាតហ៊ុនក្នុងា តម្លៃមួយ៖ ធានភារ ប្រឆាឆ្នា ិនិយោង 口於花口 011 01162 011626789 62 26 6789 <a href=
May be an image of ‎one or more people and ‎text that says '‎口經口 C 011626789 62 01162 2 6789 <a href=
May be an image of text
May be an image of one or more people and text that says '口級經口 011626789 62 6789 01162 <a href=
May be an image of text that says 'NANG ON THE NGE are nd 口総知ロ ars 011626789 62 26 6789 0116 <a href=
May be an image of one or more people and text that says 'ปอน 011626789 62 26 6789 01 0116 9 #Win <a href=
ឯកឧត្តម ជា វែង ព្រមទាំងក្រុមវិនិយោគិនមកពីទីក្រុងហុងកុង និងចិន បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍយ៉ាងលឿនរបស់ក្រុមហ៊ុន បុរី វិមានសំណាង ម.ក ក្រោមការដឹកនាំរបស់លោកឧកញ៉ាបណ្ឌិត និងលោកជំទាវឧកញ៉ា។ ក្រុមវិនិយោគិនក៏បានបង្ហាញពីច្បាស់អំពីចំណាប់អារម្មណ៍ក្នុងការស្វែងរកឱកាសធ្វើកិច្ចសហប្រតិបត្តិការវិនិយោគរួមគ្នានាពេលអនាគតផងដែរ។

ក្រុមហ៊ុនបុរី វិមានសំណាង ម.ក គឺជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យឈានមុខគេមួយនៅកម្ពុជា ដែលផ្តោតលើការកសាងលំនៅដ្ឋានប្រណិតៗ ប្រកបដោយគុណភាព សោភ័ណភាព និងស្ថាបត្យកម្មទំនើប ដើម្បីឆ្លើយតបទៅនឹងតម្រូវការរស់នៅបែបស៊ីវិល័យរបស់អតិថិជន។

**សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង៖
លេខទូរស័ព្ទ៖ 011 62 6789 / 061 96 2000
អ៊ីមែល៖ This email address is being protected from spambots. You need JavaScript enabled to view it.
គេហទំព័រ៖ www.bvs.com.kh