(855) 023 928 789
English Chinese (Simplified)

ក្រុមហ៊ុន បុរី វិមានសំណាង ម.ក រៀបចំកម្មវិធីរ៉ូដសូ (Roadshow) ដ៏អស្ចារ្យ ដើម្បីត្រៀមបោះផ្សាយលក់មូលបត្រជាសាធារណៈ ក្រោមអធិបតីភាពថ្នាក់ដឹកនាំជាន់ខ្ពស់នៃវិស័យមូលបត្រ

735205269 994226523388901 4457017782593752540 n
ក្រុមហ៊ុន បុរី វិមានសំណាង ម.ក ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យឈានមុខគេមួយនៅកម្ពុជា បានរៀបចំកម្មវិធីរ៉ូដសូ (Roadshow) ដ៏ជោគជ័យមួយ ដើម្បីផ្សព្វផ្សាយអំពីផែនការបោះផ្សាយលក់មូលបត្រជាសាធារណៈរបស់ខ្លួន។ កម្មវិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ថ្នាក់ដឹកនាំកំពូលៗក្នុងវិស័យទីផ្សារមូលបត្រ និងវិស័យឯកជន រួមមាន៖
-ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា (ន.ម.ក.)
735415528 994225543388999 3690331018611252914 n
-ឯកឧត្តម ហុង សុហួរ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃផ្សារមូលបត្រកម្ពុជា (ផ.ម.ក.)
736921644 994225796722307 1108400275493035051 n
-ឧកញ៉ាបណ្ឌិត គីម ហ៊ាង ប្រធានក្រុមប្រឹក្សាភិបាលប្រតិបត្តិនៃក្រុមហ៊ុន បុរី វិមានសំណាង ម.ក
736630153 994226510055569 6013636296063648746 n
កម្មវិធីរ៉ូដសូនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងផ្តល់ព័ត៌មានយ៉ាងលម្អិត និងស៊ីជម្រៅជូនដល់សាធារណជន វិនិយោគិនជាតិ និងអន្តរជាតិ អំពីឱកាសវិនិយោគ ស្ថានភាពហិរញ្ញវត្ថុដ៏រឹងមាំ និងចក្ខុវិស័យរីកចម្រើនប្រកបដោយចិរភាពរបស់ក្រុមហ៊ុន បុរី វិមានសំណាង ម.ក មុននឹងឈានជើងចូលក្នុងទីផ្សារភាគហ៊ុនជាផ្លូវការ។
735608514 994226700055550 7517174069780300862 n
735543642 994226563388897 967140578095918356 n
 
735981657 994226486722238 3147009287744515739 n