(855) 023 928 789
English Chinese (Simplified)

ជាកូនកំព្រាម្តាយតាំងពីក្មេង ត្រូវរកលុយចិញ្ចឹមខ្លួនឯង តាំងពីអាយុ ១៧ឆ្នាំ

WEB

ជាកូនកំព្រាម្តាយតាំងពីក្មេង ត្រូវរកលុយចិញ្ចឹមខ្លួនឯង តាំងពីអាយុ ១៧ឆ្នាំ ជាអតីតនិស្សិតក្មេងវត្តមហាមន្រ្តី រយះពេល៦ឆ្នាំ ធ្លាប់រៀនព្រះគម្ពីរ ២ឆ្នាំ ធ្លាប់ធ្វើជាអ្នករត់តុតាមហាងខារ៉ាអូខេ ក្លឹបរាត្រី ពីម៉ោង ៦យប់ ដល់ម៉ោង ២ភ្លឺ បានប្រឡូកក្នុងឧស្សាហកម្មអចលនទ្រព្យ តាំងពីឆ្នាំ ២០០១ ក្នុងនាមជាអ្នកគួកជេដីធ្លីវ័យក្មេង និងក្រីក្រម្នាក់ ដែលហ៊ានយកជីវិតជាដើ់មទុន ហើយឥលូវនេះ ក្រុមហ៊ុនបុរី វិមានសំណាង ម.ក តម្លៃ ១០០លានដុល្លារអាមេរិក របស់ខ្ញុំបាទ គីម ហ៊ាង បានទទូលលិខិតអនុញ្ញាតិពី និយ័តករមូលបត្រកម្ពុជា (Securities Exchange Regulator of Cambodia = SERC) ដើម្បីលក់ភាគហ៊ុន នៅក្នុងផ្សារភាគហ៊ុនកម្ពុជា។
WEB1


បុរី វិមានសំណាង នឹងដាក់លក់ភាគហ៊ុនចំនួន ៣៣.៥០០.០០០ (សាមសិបបីលានប្រាំរយពាន់ភាគហ៊ុន) ក្នុងតម្លៃមួយភាគហ៊ុន ១.២០០រៀល ឬសរុបដល់ ១០លានដុល្លារ ឬសរុបតែ ១០% នៃតម្លៃសរុបរបស់ក្រុមហ៊ុន​ ក្នុងពេលឆាប់ៗនេះ ដោយព័ត៌មានលំអិត នឹងមានផ្សាយជាបន្តបន្ទាប់!

ស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាល
ក្រុមហ៊ុនបុរី វិមានសំណាង ម.ក
ឧកញ៉ាបណ្ឌិត គីម ហ៊ាង
ទូរសព្ទ័លេខ ០១២​​ ៩៦​ ២០០០(WhatsApp, Telegram & WeChat)

Email: This email address is being protected from spambots. You need JavaScript enabled to view it.
Website: www.bvs.com.kh
photo 2026-06-22 19-11-24 2