លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង ប្រធានក្រុមប្រឹក្សាភិបាល បុរី វិមានសំណាង រួមជាមួយ កញ្ញា គីម សំណាងចូលី
-
Khmer Real Estate Co., Ltd
-
| 22 June 2026, 8:31 am |
-
14 Views

លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង ប្រធានក្រុមប្រឹក្សាភិបាល បុរី វិមានសំណាង រួមជាមួយ កញ្ញា គីម សំណាងចូលី សមាជិកក្រុមប្រឹក្សាភិបាលមិនប្រតិបត្តិ បានអញ្ជើញចូលរួមក្នុងកម្មវិធី « អបអរសាទរខួបលើកទី២០ នៃសភាពាណិជ្ជកម្មកូរ៉េប្រចាំកម្ពុជា (KOCHAM) » ដែលប្រព្រឹត្តទៅ នៅសណ្ឋាគារ Sun & Moon Riverside Hotel រាជធានីភ្នំពេញ។
កម្មវិធីដ៏មានសារៈសំខាន់នេះ មានការចូលរួមពីឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ តំណាងសភាពាណិជ្ជកម្មអន្តរជាតិ និងថ្នាក់ដឹកនាំសមាគមធុរកិច្ចកូរ៉េសំខាន់ៗជាច្រើនរូបទៀត។