(855) 023 928 789
English Chinese (Simplified)

រីករាយថ្ងៃខួបកំណើត ដល់កូនស្រីច្បង ដែលជា ឥន្រ្ទីជំទង់ គីម សំណាង ចូលី (Kim Samnang Jolie) ចូលវ័យ ២០ឆ្នាំ!

photo 2026-06-07 10-55-08

ខ្ញុំបាទ គីម ហ៊ាង តែងបង្រៀនដល់កូនស្រីច្បង គីម សំណាង ចូលី (Jolie) វ័យ ២០ឆ្នាំ កំពស់ ១៦៧សម និងកូនស្រីទីពីរ គីម សំណាង អេនណា (Anna) វ័យ ១៨ឆ្នាំ កំពស់ ១៦៩សម ថាសម្រស់ពិតរបស់មនុស្សស្រី គឺចំណេះវិជ្ជា និងអត្តចរិក! មូលដ្ឋានគ្រឹះនៃជីវិតរបស់កូន គឺត្រូវធ្វើជាមនុស្សល្អ ស្គាល់ខុសស្គាល់ត្រូវ ស្គាល់បុណ្យស្គាល់បាប ស្គាល់គុណស្គាល់ទោស បញ្ចប់ការសិក្សាកំរិតអនុបណ្ឌិត ព្រមទាំងចេះភាសាខ្មែរ អង់គ្លេស និងភាសាចិន ហើយធ្វើជាពាណិជ្ជករកំរិតអាស៊ាន និងសកល! បណ្ឌិត គីម ហ៊ាង
photo 2026-06-07 10-55-06
photo 2026-06-07 10-55-07
ចូលី គឺជាម្ចាស់ហ៊ុនតូច និងជាសមាជិកក្រុមប្រឹក្សាភិបាលមិនប្រតិបត្តិរបស់ ក្រុមហ៊ុនបុរី វិមានសំណាង ម.ក ហើយជានិស្សិតកំពុងសិក្សាផ្នែក សេដ្ឋកិច្ចហិរញ្ញវត្ថុ នៅទីក្រុងឡុង ប្រទេសអង់គ្លេស!
រហូតដល់ឆ្នាំ ២០៣០ ទើបចូលី អាចរៀនចប់បរិញ្ញាបត្រ ផ្នែកសេដ្ឋកិច្ចហិរញ្ញវត្ថុ នៅទីក្រុងឡុង ប្រទេសអង់គ្លេស រៀនចប់អនុបណ្ឌិត ផ្នែកផ្សារភាគហ៊ុន នៅទីក្រុងសៀងហៃ ប្រទេសចិន ធ្វើដំណើរ ហាត់ការ និងរៀនសូត្រ នៅ៥០ប្រទេស រួចទើបអាចចូលធ្វើការនៅក្រុមហ៊ុនរបស់ខ្លួនបាន!
បណ្ឌិត គីម ហ៊ាង
photo 2026-06-07 18-08-38