
មនុស្សបុរស និងនារីវ័យក្មេងកម្ពុជាមួយចំនួន បានសួរខ្ញុំបាទ គីម ហ៊ាង ៖
សំនួរទីមួយ៖ តើបុរស គួររៀបការនៅអាយុប៉ុន្មានឆ្នាំ?
ចំលើយទីមួយ៖ អាយុដែលល្អបំផុតសម្រាប់រៀបការ គឺនៅចន្លោះ ២៥ ដល់ ២៩ឆ្នាំ! ដោយសារមនុស្សម្នាក់ស្ថិតនៅស្ថានភាពផ្សេងគ្នា ដូច្នេះការរៀបការមុនអាយុ ២៥ ឬក្រោយអាយុ ២៩ ក៏មិនមែនជារឿងចម្លែក តែអ្វីដែលសំខាន់បំផុតនោះ គឺថា បុរសនោះត្រូវតែមានការងារ ឬមុខរបរសមរម្យសិន!
សំនួរទីពីរ៖ តើនារី គួររៀបការនៅអាយុប៉ុន្មានឆ្នាំ?
ចំលើយទីពីរ៖ អាយុដែលល្អបំផុតសម្រាប់រៀបការ គឺនៅចន្លោះ ២៤ ដល់ ២៧ឆ្នាំ! ដោយសារមនុស្សម្នាក់ស្ថិតនៅស្ថានភាពផ្សេងគ្នា ដូច្នេះការរៀបការមុនអាយុ ២៤ ឬក្រោយអាយុ ២៧ ក៏មិនមែនជារឿងចម្លែក តែអ្វីដែលសំខាន់បំផុតនោះ គឺនារីត្រូវដឹងជាមុនថា ក្រោយពេលរៀបការរួច ជីវភាពរបស់នាងត្រូវតែប្រសើរជាមុន!
សំនួរទីបី៖ ហេតុអ្វីបានជាមានការលែងលះគ្នាកាន់តែច្រើនក្នុងសង្គមបច្ចុប្បន្ន?
ចំលើយទីបី៖ អាចមកពីកត្តាជីវភាពគ្រួសារ វប្បធម៌បរទេស កន្វះខាតនៃការទទូលខុសត្រូវរបស់គូរនិមួយៗ ឬអាចមកពីមិនដឹងជាមុនថា អាចមានថ្ងៃត្រូវលែងលះគ្នា ព្រោះបើដឹងជាមុនថា នឹងមានថ្ងៃត្រូវលែងលះគ្នា នោះប្រាកដជាពួកគេមិនរៀបការជាមួយគ្នាទេ!
បណ្ឌិត គីម ហ៊ាង