
១. បើគាត់ទុកលុយ និងមានកូនជាមួយនារីណាម្នាក់ នោះមានន័យថា គាត់នឹងរស់នៅជាមួយនារីនោះអស់មួយជីវិត ក្នុងនាមជាប្តីប្រពន្ធផ្លូវការ!
២. បើគាត់ទុកលុយខ្លះ តែមិនមានកូនជាមួយ នោះមានន័យថា នាងគ្រាន់ជាផ្នែកមួយនៃជីវិតគាត់ ទោះជាបានរៀបការក្នុងនាមជាប្តីប្រពន្ធពេញច្បាប់!
៣. បើគាត់មានកូនជាមួយ តែមិនអោយកាន់លុយ នោះមានន័យថា នាងគ្រាន់ជាផ្នែកមួយនៃជីវិតគាត់ ទោះជាប្តីប្រពន្ធរៀបការពេញច្បាប់ក៏ដោយ!
៤. បើគាត់មិនមានកូនជាមួយ ហើយមិនអោយកាន់លុយ ឬអោយលុយចាយខ្លះៗ នោះមានន័យថា នាងគ្រាន់ជារបស់លេងតែប៉ុណ្ណោះ!
៥. ម្តាយរបស់យើង ជាស្រ្តី ភរិយារបស់យើង ក៏ជាស្រ្តី ហើយយើងក៏មានកូនស្រី ដូច្នេះការគោរព និងអោយតម្លៃទៅលើស្រ្តី គឺជាកាតព្វកិច្ចរបស់បុរស!
បណ្ឌិត គីម ហ៊ាង
