(855) 023 928 789
English Chinese (Simplified)

២៥ឆ្នាំ (២០០១-២០២៦) ក្នុងវិស័យអចលនទ្រព្យ ក្នុងនាមជាភ្នាក់ងារផ្នែកទិញ លក់ និងជួល អ្នកវាយតម្លៃ អ្នកគ្រង់គ្រង អ្នកវិនិយោគ និងជាអ្នកអភិវឌ្ឍន៌អចលនទ្រព្យ នោះអ្វីដែលខ្ញុំខ្លាចបំផុត

553715821 1362360165891725 7623592110820371205 n
២៥ឆ្នាំ (2001-2026) ក្នុងវិស័យអចលនទ្រព្យ ក្នុងនាមជាភ្នាក់ងារផ្នែកទិញ លក់ និងជួល អ្នកវាយតម្លៃ អ្នកគ្រង់គ្រង អ្នកវិនិយោគ និងជាអ្នកអភិវឌ្ឍន៌អចលនទ្រព្យ នោះអ្វីដែលខ្ញុំខ្លាចបំផុត ៖
1. ភ្នាក់ងារផ្នែកទិញ លក់ និងជួលអចលនទ្រព្យ៖ ខ្លាចម្ចាស់ទ្រព្យ និងអតិថិជនមិនសប្បាយចិត្ត ទៅតាមតម្លៃនៃការដោះដូរទ្រព្យនោះ!
2. អ្នកវាយតម្លៃអចលនទ្រព្យ៖ ខ្លាចអតិថិជនខ្ចីលុយមិនគ្រប់ ខ្លាចអតិថិជនមិនមានលទ្ធភាពសង និងខ្លាចធនាគារលក់ទ្រព្យមិនគ្រប់លុយ!
650696915 1513594034101670 1373889561989175849 n
3. អ្នកគ្រប់គ្រងអចលនទ្រព្យ៖ ខ្លាចព្រំដីចេះដើរ ខ្លាចទ្រព្យមិនត្រូវប្រើប្រាស់អស់លទ្ធភាព និងខ្លាចប្រើប្រាស់មិនត្រូវគោលដៅ!
4. អ្នកវិនិយោគអចលនទ្រព្យ៖ ខ្លាចទិញទ្រព្យចំប្លង់រឿង ខ្លាចអ្នកជិតខាងក្រៅភព និងខ្លាចពេលវេលាសងត្រលប់ខុសពីការរំពឹងទុក!
5. អ្នកអភិវឌ្ឍន៌អចលនទ្រព្យ៖ ខ្លាចផ្ទះ វីឡា និងខុនដូ ដែលសង់ហើយ មានអ្នកស្នាក់នៅតិចជាង ៧០% ព្រោះផែនការអាជីវកម្ម ៣០ឆ្នាំ (2026-2056) របស់ខ្ញុំបាទ គីម ហ៊ាង គឺត្រូវសាងសង់អោយបាន ១០០ ០០០ (ផ្ទះ វីឡា និងខុនដូ) ៤៥សាលារៀន ៤៥មន្ទីរពេទ្យ ៤៥ផ្សារលក់ដូរ និង ៤៥កន្លែងលេងកីឡាចម្រុះ!
 
657986962 1523504053110668 2788377014676912905 n