រៀន ធ្វើការ និងរកសុី តាំងពីថ្ងៃចន្ទ័ ដល់ថ្ងៃអាទិត្យ គឺជាទម្លាប់របស់ខ្ញុំបាទ គីម ហ៊ាង
-
Khmer Real Estate Co., Ltd
-
| 22 April 2026, 8:26 am |
-
235 Views

រៀន ធ្វើការ និងរកសុី តាំងពីថ្ងៃចន្ទ័ ដល់ថ្ងៃអាទិត្យ គឺជាទម្លាប់របស់ខ្ញុំបាទ គីម ហ៊ាង ក្នុងរយះពេល ៣០ឆ្នាំ ចុងក្រោយនេះ ដើម្បី ៖
១. គីម ហ៊ាង មិនចាយលុយទៅលើសម្ភារះទំនើប របស់ឆើតឆាយ ឬស្រី ស្រា ល្បែងទេ គ្រាន់តែចង់អោយប្រពន្ធ និងកូនៗអាចរស់នៅក្នុងជីវភាពមួយ ដែលល្អប្រសើរ សមរម្យ កំរិតលើសធម្យម!
២. គីម ហ៊ាង ក៏មានឪពុកម្តាយ បងប្អូន សាច់ញាតិ និងកូនក្មួយ ទាំងបង្កើត និងសាច់ថ្លៃ ដូចមនុស្សទូទៅ ដែលជាផ្នែកមួយ នៃការទទួលខុសត្រូវក្នុងនាមជាបុរស ដែលបានរៀនសូត្រច្រើន និងមានជីវភាពធូធារ!
៣. គីម ហ៊ាង ក៏មានមិត្តភក្តិ អ្នករាប់អានគ្នា អ្នកស្គាល់គ្នា អ្នកមិនស្គាល់គ្នា សង្គម និងប្រទេសជាតិ ដូចមនុស្សទូទៅ ដែលជាផ្នែកមួយ នៃការទទួលខុសត្រូវ ក្នុងនាមជាមនុស្សម្នាក់ នៃប្រជាជនជិត ១៨លាននាក់នៅកម្ពុជា!
៤. គីម ហ៊ាង ត្រូវបង់ពន្ធអោយរដ្ឋច្រើន ត្រូវបង់ការប្រាក់ទៅធនាគារច្រើន ត្រូវរ៉ាប់រងទៅលើការងាររបស់ប្រជាជន ពិសេសអ្នកដើរតាមច្រើនណាស់ ដែលពួកគាត់ត្រូវការ គីម ហ៊ាង ដើម្បីទៅមុខជាមួយគ្នា!
៥. គីម ហ៊ាង រកបានប្រាក់មួយលានដុល្លារដំបូង ក្នុងឆ្នាំ ២០១៣ ហើយសព្វថ្ងៃនេះអាចរស់នៅជាមួយការចំណាយពី ១០ដុល្លារប្រចាំថ្ងៃ តែខ្ញុំបាទ គីម ហ៊ាង នៅតែខិតខំធ្វើការពីថ្ងៃចន្ទ័ ដល់ថ្ងៃអាទិត្យ ដើម្បីមនុស្សទាំងអស់ខាងលើ ពិសេសខ្លាចជីដូនជីតា សាច់សារលោហិត ជេថាជាមនុស្សមានបញ្ញាល្អ តែអត់ប្រយោជន៌ និងខ្លាចលោកគ្រូអ្នកគ្រូ ដែលបានបង្រៀន គីម ហ៊ាង តាំងពីថ្នាក់ទីមួយ ដល់ចប់ថ្នាក់បណ្ឌិត ជេថាជាមនុស្សចោលម្សៀត មិនមានតម្លៃចំពោះមនុស្សជាតិ!
កូនអ្នកបាវិត ស្វាយរៀង
បណ្ឌិត គីម ហ៊ាង
