(855) 023 928 789
English Chinese (Simplified)

Events

រស់នៅក្នុងវីឡាបែបអភិជន បង្កប់នូវអត្ថន័យដែលពោរពេញដោយប្រណិតភាព និងឯកជនភាព។

9.7

banner

រចនាឡើងដើម្បីផ្តល់នូវការបញ្ចូលគ្នាដ៏ល្អឥតខ្ចោះនៃភាពទំនើប ភាពឯកជន និង ផាសុកភាពដល់ការរស់នៅ។ ភាពឆើតឆាយរបស់វីឡា នៅក្នុងបុរី វិមានសំណាង មានការរចនាបទបែបបារាំង ឬបែបក្លាសិក។ សំណង់មានលក្ខណៈស្តង់ដា ផ្ទៃខាងក្នុងផ្ទះធំទូលាយ បំពាក់ដោយ គ្រឿងបរិក្ខារទំនើបទាន់សម័យ។ ពិសេសអាចបំពេញបានគ្រប់តម្រូវការ ផ្តល់ភាពងាយស្រួលដល់ការរស់នៅដោយមានសព្វគ្រប់បែបយ៉ាងនៅខាងក្នុងផ្ទះ ដែលជួយឱ្យលោកអ្នកទទួលបាននូវអារម្មណ៍ សុខសុវត្ថិភាព ទាំងផ្លូវកាយនិងផ្លូវចិត្ត។

1.7

វីឡាដ៏ប្រណិតផ្តល់ជូនលោកអ្នកនូវឯកជនភាព យ៉ាងពេញលេញ ដែលស្ថិតនៅភាគខាងជើងរាជធានីភ្នំពេញ​ គឺជាតំបន់ដែលកំពុងតែមានសក្តានុពលខ្ពស់ សម្បូរទៅដោយហេដ្ឋារចនាសម្ព័ន្ធខ្វាត់ខ្វែង ព្រមទាំងហ៊ុមព័ទ្ធដោយ ក្រសួងធំៗនានា ផ្សារទំនើប​ សាលារៀនអន្តរជាតិល្បីៗ និងទីតាំងកម្សាន្តជាច្រើនទៀត។​ មិនតែប៉ុណ្ណោះលោកអ្នកកក៏អាចទិញសម្រាប់ធ្វើការវិនិយោគក្នុងរយៈពេលវែងផងដែរ។

4.7

គ្របដណ្ដប់ដោយរុក្ខជាតិបៃតងខៀវស្រងាត់នៅជុំវិញបុរីទាំងមូល។​ផ្ដល់នូវ​ទិដ្ឋភាព​ដ៏ស្រស់ត្រកាល គ្រាន់តែឈានជើងចេញពីគេហដ្ឋានភ្លាម លោកអ្នកក៏មានអារម្មណ៍ថាស្រស់ស្រាយជាមួយ នឹងធម្មជាតិបៃតងដែលនៅអមសងខាងផ្លូវថ្មើរជើង រួមផ្សំនឹងផ្កាចម្រុះពណ៌គ្នា ដែលកំពុងតែជះក្លិនដ៏ក្រអូប ធ្វើឱ្យអារម្មណ៍របស់អ្នកកាន់តែប្រសើរ និងស្រស់ស្រាយរំសាយអស់ភាពតានតឹង។ ដើម្បីផ្ដល់ជូននូវផាសុកភាព និងសុវត្ថិភាពក្នុងការរស់នៅរបស់លោកអ្នក បុរី វិមានសំណាង បានរៀបចំសួនច្បារជាច្រើននៅក្នុងគម្រោង ហើយបានបំពាក់ប្រព័ន្ធការពារសន្ដិសុខ 24ម៉ោងក្នុងបុរីទាំងមូល។ អ្វីដែលពិសេសពីនេះទៀតបុរី វិមានសំណាង បានរក្សាព្រែកធម្មជាតិចំនួន 1000m សម្រាប់លោកអ្នកស្រូបយកខ្យល់អាកាសដើម្បីបន្ធូរអារម្មណ៍ និងបំបាត់ភាពតានតឹង។

4.8