
ពានរង្វាន់បាល់ទាត់ពាក់កណ្តាលអាជីព វិមានសំណាង លីគ (Vimean Samnang League) ២០២៤ លើកទី ១១ ដែលបានចាប់ផ្តើម
នៅថ្ងៃទី ០២ វិច្ឆិកា ២០២៤ ហើយបានបញ្ចប់វិញនៅថ្ងៃទី ២០ មករា ២០២៥ ដោយមានកីឡាករចូលរួម ៣៧៥នាក់ សរុប ៥៧ប្រកួត
បានរកឃើញ ៖

1. ចំណាត់ថ្នាក់លេខ ១ បានទៅលើក្រុមបាល់ទាត់ ខ្មែរ យូណាយ ធីត
2. ចំណាត់ថ្នាក់លេខ ២ បានទៅលើក្រុមបាល់ទាត់ ចំការមន ឡាយអិន
3. ចំណាត់ថ្នាក់លេខ ៣ បានទៅលើក្រុមបាល់ទាត់ អាណាចក្របៃតង
4. ក្រុមគោរពវិន័យបានល្អជាងគេ (Fair Play) បានទៅលើក្រុមបាល់ទាត់ គោពិឃាត់បាក់ខែង
5. គ្រូបង្វឹកល្អជាងគេ បានទៅលើ លោកគ្រូ ឃួន ឡាបូរ៉ាវី មកពីក្រុមបាល់ទាត់ ខ្មែរ យូណាយ ធីត
6. កីឡាករដែលស៊ុតបញ្ចូលទីច្រើនជាងគេ បានទៅលើ កីឡាករ ណេង គឹមហុង មកពីក្រុមបាល់ទាត់ ចំការមន ឡាយអិន
7. អ្នកចាំទីល្អជាងគេ បានទៅលើ កីឡាករ នួន វាសនា មកពីក្រុមបាល់ទាត់ ខ្មែរ យូណាយ ធីត
ស្ថាបនិកពានរង្វាន់បាល់ទាត់ វិមានសំណាង លីក ២០២៤
បណ្ឌិត គីម ហ៊ាង


