(855) 023 928 789
English Chinese (Simplified)

Events

លោក​បណ្ឌិ​តគីម​ ហ៊ា​ង៖ វា​ជា​ឱកាសល្អ​ដែល​យុវជន​គួរ​ចូលរួម​ក្នុង​វិស័យ​អចលនទ្រព្យ​

Copy-of-1-Image

ដោយៈ​ រ៉ា​ណេត​

ភ្នំ​ពេញៈ​ រយៈពេល​ជាង១ទសវត្សរ៍​មក​ហើយ​ ដែល​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​រក្សា​បាន​នូវ​ភាព​រីកចម្រើន​ និង​ការ​អភិវឌ្ឍ​ឥត​ឈប់​ឈ ជាពិសេស​នៅ​ត្រឹម​រយៈពេល​ជាង៥ឆ្នាំ​ចុងក្រោយ​នេះ​ ជាមួយនឹង​ភាព​រីកចម្រើន​ទាំងនេះ​ អ្នកជំនាញ​ក្នុង​វិស័យ​អចលនទ្រព្យ​លោក​បណ្ឌិត​ គីម​ ហ៊ា​ង បាន​លើកឡើង​ថា​ នៅក្នុង​បរិបថ​នេះ​ វា​គឺជា​ឱកាស​មួយ​ដ៏​ល្អ​បំផុត​សម្រាប់​យុវជន​ក្នុង​ការចូលរួម​ទទួលយក​ប្រយោជន៍​ពី​វិស័យ​នេះ​។

អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ​ Khmer​ Real​ Estate​ ដែល​បាន​នាំចូល​នូវ​ក្រុមហ៊ុន Keller Williams ពី​សហរដ្ឋ​អាមេរិក​ លោក​បណ្ឌិត​ គីម​ ហ៊ា​ងបាន​មានប្រសាសន៍​ឲ្យដឹង​ក្នុង​វគ្គ​បណ្តុះបណ្តាល​មួយ​កាលពី​ពេល​ថ្មី​ៗនេះ​ថា​ ​រយៈពេល​ជាង ១៤ឆ្នាំ​ហើយដែល​លោក​ បាន​ចូល​ប្រឡូក​នៅក្នុង​ជំនួញ​វិស័យ​អចលនទ្រព្យ​ ហើយ​ជា​បទពិសោធន៍​ និង​ធនធាន​ដែល​លោក​ទទួល​បាន​សព្វថ្ងៃ​នេះ​ ស្ទើរតែ៩៩ភាគរយ​ គឺ​បាន​មក​ពី​វិស័យ​អចលនទ្រព្យ​មួយ​នេះ​។

​លោក​បន្ត​ទៀត​ថា​ “ទស្សនៈ​របស់ខ្ញុំ​ផ្ទាល់​គិតថា​ ការ​រកចំណូល​ពី​វិស័យ​អចលនទ្រព្យ​ គឺ​គ្មាន​វិស័យ​ណាមួយ​ដែល​អាចម​កជំនួស​បាន​នោះ​ទេ​ ព្រោះ​វា​ជា​ប្រភេទ​ជំនួញ​ដែល​ចំណាយ​ទុន​តិច​ តែ​អាច​ទទួល​បាន​ចំណូល​ច្រើន​ តាមរយៈ​កម្រៃ​ជើង​សារ​ និង​ការ​វិនិយោគ​ផ្ទាល់​”។ លោក​បន្ត​ថា​ “ខ្ញុំ​លើក​ជាឧទាហរណ៍​ បើ​លក់​ពេជ្រ​ដែល​ជា​ប្រភេទ​ជំនួញ​ដ៏​អស្ចារ្យ​ ដែល​ចំណាយ​ដើមទុន​ប្រមាណ ១០ម៉ឺន​ដុល្លារ​ទៅ​ទិញ​ ហើយ​លក់​វិញ​បាន ១២ម៉ឺន​ដុល្លារ​ ចំណេញ​បាន២ម៉ឺន​ដុល្លារ​។ ប៉ុន្តែ​បើ​ខ្ញុំ​មិនបាន​ចំណាយ​ដើមទុន​សោះ​ គ្រាន់តែ​ទៅ​ជួយ​លក់​ដី​ឱ្យ​គេ​ក្នុង​តម្លៃ១លាន​ដុល្លារ​ ខ្ញុំ​អាច​ទទួល​បាន​ចំណូល ៣ម៉ឺន​ដុល្លារ​ សួរ​ថា​ តើ​ជំនួញ​មួយ​ណា​ប្រសើរ​ជាង​?”។

លោក​បាន​បន្ត​ទៀត​ថា​ “ដូច្នេះ​សម្រាប់​យុវជន​ជំនាន់​ក្រោយ​ ដែល​មានចំណេះ​ដឹង​ និង​ចំណូលចិត្ត​ក្នុង​វិស័យ​នេះ​ គួរតែ​ផ្តើម​ពិចារណា​ និង​តាំងចិត្ត​ឱ្យ​ខ្ពស់​ចូលរួម​ដើម្បី​ទទួល​បាន​ឱកាសល្អ​នៅក្នុង​វិស័យ​មួយ​នេះ​ មិន​ចំពោះ​ផ្នែក​ភ្នាក់ងារ​លក់​ដី​ឡី​តិ៍​ លក់​ខុន​ដូ​ លក់​អា​ផា​តមិន​ ឬលក់​សំណង់​បុរី​នោះ​ទេ​”។

លោក​បណ្ឌិត​ គីម​ ហ៊ា​ងបាន​បន្ត​ទៀត​ថា​ នៅពេល​អ្នក​ចូលខ្លួន​មក​ស្វែងរក​ចំណូល​នៅ​ក្នុ​វិស័យ​អចលនទ្រព្យ​ ដែល​សម្បូរ​ទៅដោយ​លុយ​មួយ​នេះ​ ក្រៅពី​អ្នកមាន​ចំណេះដឹង​ទូទៅ​ពាក់ព័ន្ធ​ទៅ​នឹង​ការងារ​ដែល​កំពុងតែ​អនុវត្ត​នោះ​ អ្នក​ក៏​ត្រូវតែ​មាន​ភាព​ស្មោះត្រង់​ជាចាំបាច់​ជាមួយ​អតិថិជន​ ជាពិសេស​បង្កើន​កិច្ចសហការ​ ជា​ដៃគូ​ជាមួយ​បណ្តា​អ្នក​កំពុងតែ​ស្ថិតនៅ​លើ​ផ្លូវ​រួមគ្នា​។ លោក​បន្ត​ទៀត​ថា​ នៅពេល​ដែល​វិស័យ​មួយ​នេះ​កាន់តែ​មាន​ភាព​រីកចម្រើន​ ការងារ​របស់​អ្នក​កាន់តែ​មាន​ប្រសិទ្ធ​ភាព​ ដែល​ជម្រុ​ញឱ្យ​អ្នកទទួល​បាន​ចំណូល​យ៉ាងច្រើន​នោះ​ អ្នក​ក៏បាន​ចូលរួម​នៅក្នុង​ការ​ជួយ​ជ្រោមជ្រែង​ សេដ្ឋកិច្ច​ប្រជាជន​ខ្មែរ​ និង​សេដ្ឋកិច្ច​ជាតិ​ទាំងមូល​ តាមរយៈ​នៃ​ការ​ទទួល​បាន​ទំនុកចិត្ត​ ពី​បណ្តា​អ្នក​វិនិយោគ​នានា​ ហើយ​គៀង​គរ​គ្នា​បន្ថែម​មកកាន់​ទីផ្សារ​កម្ពុជា​។

លោក​បាន​បន្ត​ទៀត​ថា​ “យ៉ាងណាក៏ដោយ​ នៅពេល​ដែល​យើង​កាន់តែ​រីកចម្រើន​ ក្រុមហ៊ុន​កាន់តែ​មានដំណើរ​ការ​ល្អ​ ក្នុង​នាម​អ្នកជា​ម្ចាស់​ឬជា​អ្នកគ្រប់គ្រង​ ក៏​ត្រូវតែ​ព្យាយាម​សិក្សា​បន្ថែម​ពី​ជំនាញ​ ដែល​ទាក់​ទង់​ទៅ​នឹង​មុខ​ជំនួញ​ដែល​កំពុងតែ​ធ្វើ​ ព្រោះ​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​ ត្បិតថា​មាន​ភាព​រីកចម្រើន​ខ្លាំង​ ជាង​បណ្តា​ប្រទេស​មួយចំនួន​ក្នុង​តំបន់​ក៏​ពិតមែន​ ប៉ុន្តែ​យើង​ប្រៀបបានទៅ​នឹង​កីឡា​កម្នាក់​ដែល​ទើបតែ​ក្រោកឈរ​ និង​រត់​តាម​ពីក្រោយ​គេ​យ៉ាង​ច្នោះ​”។ លោក​បាន​បញ្ជាក់​ថា​ “នៅពេល​ដែល​យើង​រីកចម្រើន​ក្នុង​កម្រិត​មួយ​ ហើយ​ឆ្អែត​នឹង​ខ្លួនឯង​ មិន​ព្យាយាម​ស្វែង​ពី​មនុស្ស​នៅ​ជុំ​ខ្លួន​ នោះ​ធនធាន​ដែល​អ្នកមាន​ វា​នឹង​បាត់បង់​ទៅវិញ​បន្តិច​ម្ដង​ៗជាមិនខាន​”៕

 
Source From: The Property Report