Uncategorized – Khmer Real Estate
Loading...

Category: Uncategorized

ភ្ញៀវប្រចាំថ្ងៃ

បណ្ឌិត​ គីម ហ៊ាង​៖​ «​ភ្នាក់ងារ​វាយ​តម្លៃ​អចលនទ្រព្យ​កម្ពុជា ​នឹង​ដណ្តើម​ការងារ​ធំ​ៗ​ពី​បរទេស​មកវិញ​ បន្ទាប់​ពី​មាន​សាលា​បណ្តុះបណ្តាល​ត្រឹមត្រូវ​» ដោយ ញឹម សុផល ចុះផ្សាយ​នៅ​ថ្ងៃ 28/06/2018 លោក គីម ហ៊ាង ប្រធានសមាគមអ្នកវាយតម្លៃនិងភ្នាក់ងារអចលនវត្ថុកម្ពុជា RFI សមាគម​អ្នក​វាយ​តម្លៃ ​និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ​បាន​សហការ​គ្នាជាមួយ​សកល​វិទ្យាល័យ​សេដ្ឋកិច្ច ​និង​ហិរញ្ញវត្ថុ ​ដោយ​មាន​ការ​គាំទ្រ​ពី​ក្រសួង​ហិរញ្ញវត្ថុ​ផង​នោះ ​បាន​ប្រកាស​បើក​សាលា​បង្រៀន​លើ​វិស័យ​ដីធ្លី​ជា​លើក​ដំបូង​នៅ​កម្ពុជា​។ ​ លោក​បណ្ឌិត គីម ហ៊ាង​ ប្រធាន​សមាគម​អ្នក​វាយ​តម្លៃ​និង​ភ្នាក់ងារ​អចលន​វត្ថុ​កម្ពុជា​ ថ្លែង​ថា​ ការ​បង្កើត​ជា​សាលា​ដីធ្លី​នេះ​ឡើង ​មាន​អត្ថប្រយោជន៍​ច្រើន​​​សម្រាប់​កម្ពុជា ​ពោល​គឺ​ជួយ​ឲ្យ​ធនធាន​មនុស្ស​​ខ្មែរ ​មាន​សមត្ថភាព​ខ្ពស់​នៅ​ក្នុង​ការ​វាយ​តម្លៃ​គម្រោង​វិនិយោគ​ដី​ធ្លី​ធំ​ៗ ​ដែល​បច្ចុប្បន្ន ​ទីផ្សារ​នេះ​ ​ភាគ​ច្រើន​បរទេស​​ជា​​អ្នក​​គ្រប់គ្រង​​។

Read More

លោក គីម ហ៊ាងៈ នៅក្នុង​ទីផ្សារ​សេរី​អ្នក​ខ្សោយ​នឹង​ស្លាប់

ស្ថិត​នៅ​ក្នុង​កាលៈទេសៈ​មិន​ច្បាស់លាស់​នៃ​ទីផ្សារ និង​ការ​យល់​ឃើញ​ខុសៗ​គ្នា​របស់​អ្នក​ជំនាញ​ទាក់ទង​នឹង​វិស័យ​សំណង់ និង​អចលនវត្ថុ​កម្ពុជា ប៉ុន្តែ​អ្នក​សុទិដ្ឋិនិយម​នៅ​តែ​យល់​ឃើញ​ថា​វិស័យ​នេះ​ទំនង​នៅ​តែ​រក្សា​បាន​នូវ​កំណើន​រឹងមាំ​ដោយសារ​ការ​ចូល​មក​ដល់​របស់​អ្នក​វិនិយោគ​កាន់​តែ​ច្រើន ពិសេស​អ្នក​វិនិយោគ​ចិន ប៉ុន្តែ​ការ​ប្រកួត​ប្រជែង​របស់​អ្នក​នៅក្នុង​វិស័យ​នេះ​កាន់តែ​មាន​ភាព​តានតឹង​ជាង​មុន​។ លោក គីម ហ៊ាង ប្រធាន​សមាគម​អ្នក​វាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​បាន​លើក​ឡើង​​ពី​ឳកាស និង​បញ្ហា​ប្រឈម​ក្នុង​វិស័យ​នេះ​។ តើ​នៅ​ក្នុង​ត្រីមាស​ទី​ ១ ឆ្នាំ​ ២០១៧ វិស័យ​អចលនវត្ថុ​កម្ពុជា​មាន​សភាព​ដូចម្តេច​? នៅ​ក្នុង​ត្រីមាស​ទី​ ១ ​នេះ បើ​និយាយ​ពី​អចលនទ្រព្យ​កណ្តាល​ក្រុង​គឺ​និយាយ​ពី​អាផាតមិន​សម្រាប់​ជួល​មាន​ការ​វិវត្ត​ព្រោះ​ក្នុង​បរិបទ​ទីផ្សារ​សេរី​អ្នក​ឆ្លាត​ទើប​រស់ តែ​បើ​ខ្សោយ​នឹង​ស្លាប់​។ នៅក្នុង​ខណ្ឌ​ដូនពេញ និង​ខណ្ឌ​ចំការមន​កាលពី​ ១០ ​ឆ្នាំ​មុន​អ្នក​មាន​អាផាតមិន​កម្ពស់​ពី ៥ ទៅ​ ៨ ​ជាន់ អ្នក​វិនិយោគ​រូប​នោះ​ពិត​ជា​គ្រាន់​បើ​ហើយ ប៉ុន្តែ​ពេល​នេះ​អាផាតមិន​ថ្មី​កម្ពស់​ពី​ ១០ ទៅ​ ២០ ​ជាន់​ឡើង​ទើប​គេ​មក​ជួល​រស់នៅ។ ដូច្នេះ​ក្នុង​បរិបទ​ទីផ្សារ​សេរី អ្នក​ដែល​ខ្សោយ​នឹង​ត្រូវ​បិទទ្វារ​មាន​ន័យ​ថា​ភ្ញៀវ​ដែល​រស់នៅ​អាផាតមិន​ចាស់​នឹង​ផ្លាស់ប្តូរ​ទៅ​រស់នៅ​អាផាតមិន​ថ្មីៗ​។ ខុនដូ​ក៏​ដូច​គ្នា​ដែរ​បច្ចុប្បន្ន​នេះ​ខុនដូ​ដែល​បញ្ចប់​ការ​សាងសង់​បាន​ដាក់​ចូល​ទៅក្នុង​ទីផ្សារ​បណ្តើរៗ​ហើយ​។ ​វិស័យ​នេះ​នឹង​ប្រកួត​ប្រជែង​ជាមួយ​អាផាតមិន​ព្រោះ​ខុនដូ និង​អាផាតមិន​មិន​ខុស​គ្នា​នោះ​ទេ ដូច្នេះ​អ្នក​មាន​អាជីព និង​អ្នក​ខ្លាំង​ទើប​ឈរ​ជើង​បាន​នៅ​លើ​ទីផ្សារ ប៉ុន្តែ​អ្នក​មិន​ចេះ​ហើយ​ធ្វើ​តាម​គេ​នឹង​ប្រឈម​មុខ​នឹង​បញ្ហា​។ ចុះ​ទីផ្សារ​បុរី​នានា​មាន​ភាព​ដូចម្តេច​ដែរ​? បុរី ខ្ញុំ​មិន​ឃើញ​មាន​បញ្ហា​អ្វី​នោះ​ទេ ប៉ុន្តែ​អ្នក​សាងសង់​បុរី​បាន​ចាប់ផ្តើម​បង្វែរ​ទីផ្សារ​ពី​មុន​អ្នក​សាងសង់​បុរី​សំដៅ​ដល់​អ្នក​មាន​លុយ​ច្រើន និង​អ្នក​មាន​ប្រាក់​ចំណូល​មធ្យម ប៉ុន្តែ​ពេល​នេះ​ទីផ្សារ​​សម្រាប់​អ្នក​មាន​ចំណូល​មធ្យម និង​មាន​ប្រាក់​ច្រើន​បាន​ឆ្អែត​ហេតុ​នេះ​ទើប​គេ​បង្វែរ​ទីផ្សារ​។ តម្លៃ​លំនៅឋាន​ចាប់ពី ២ ទៅ​ ៣ […]

Read More

គីម ហ៊ាង​៖ ​​ចប់​បរិញ្ញាបត្រ​ចេះ​ពីរ​ភាសា មាន​បទពិសោធន៍​ពីរ​ឆ្នាំ ​ដឹង​តែ​គេ​ទទួល​ដៃ​ពីរ​

ក្នុង​កិច្ច​សម្ភាសន៍​ដោយ​ផ្ទាល់​ជាមួយ​ Sabay លោក គីម ហ៊ាង ដែល​ជា​បុគ្គល​ជោគជ័យ​ក្នុង​អាជីវកម្ម និង ជា​​ប្រធាន​សមាគម​វាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា បាន​លើក​ឡើង​ថា ​បើ​ចង់​ជោគជ័យ​ក្នុង​ការ​សិក្សា​កុំ​រៀន​ពីរ​មហាវិទ្យាល័យ​ក្នុង​ពេល​តែ​១ គួរ​តែ​រៀន​តែ​១​មហាវិទ្យាល័យ​តែ​ចេះ​ពីរ​ភាសា មាន​បទពិសោធន៍​ការងារ​២​ឆ្នាំ​ទៀត​ដឹង​តែ​គេ​ទទួល​យក​ដៃ​ពីរ​តែ​ម្ដង​។ ម្ចាស់​ក្រុមហ៊ុន KHMER REAL ESTATE បាន​បន្ត​ទៀត​ថា ​នៅ​ពេល​ដែល​គឺ​រៀន​ឱ្យ​មែន​ទែន​កុំ​រៀន​លេង​ៗ​ព្រោះ​ពេល​វេលា​មិន​ថយ​ក្រោយ​ទេ។ លោក​ គីម ហ៊ាង លើក​ឡើង​ថា និស្សិត​មួយ​ចំនួន​រៀន​តាម​គ្នា រៀន​តាម​អារម្មណ៍​។ ដូច្នេះ​អត់​មាន​អី​ល្អ​ទេ ​ត្រូវ​រៀន​មែនទែន​ នៅ​ពេល​ដែល​ចូលរៀន​ឆ្នាំ​សិក្សា​ថ្នាក់​មូលដ្ឋាន​ភ្លាម​គួរ​រៀន​តែ​ ១ មហាវិទ្យាល័យ​ ​ហើយ​ជំនាញ​អី​ក៏​បាន​ដែរ​ដូចជា​ Account Finance Bank Management IT។ល។ ​​ប្រធាន​សមាគម​វាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​​និយាយ​ថា៖ “រៀន​ជំនាញ​អី​ក៏​បាន​ដែរ តែ​កុំ​ភ្លេច​ថា មាន​ភាសា​ពីរ​ដែល​ត្រូវ​រៀន​គឺ អង់គ្លេស និង​ចិន។ កាល​១០​ឆ្នាំ​​មុន ២០​ឆ្នាំ​មុន និង​ឥឡូវ​​ភាសា​អង់គ្លេស​គឺ​ត្រូវ​​តែ​រៀន ប៉ុន្តែ​ឥឡូវ​ភាសា​ចិន​គឺ​ជា​ភាសា​ដែល​មាន​គេ​និយាយ​ច្រើន​ជាង​គេ​បំផុត​នៅ​លើ​ពិភពលោក ​ទោះ​​រកស៊ី​ក៏​ដោយ​ ធ្វើ​ការ​ក៏​ដោយ​ត្រូវ​ចេះ​ពីរ​ភាសា​នេះ”​។ សហគ្រិន​ដែល​កំពុង​ជោគជ័យ​ក្នុង​អាជីវកម្ម​រូប​នេះ​បន្ត​ទៀត​ថា រៀន​តែ​​មួយ​មហាវិទ្យាល័យ​ក្នុង​ឆ្នាំ​ទី​១​ និង​ទី​២ ​តែ​រៀន​ពីរ​ភាសា​​គឺ​រៀន​ឱ្យ​ខ្លាំង។ លោក​បន្ត​ថា ពេល​ចូលឆ្នាំ​ទី​៣​ […]

Read More

លោក គីម ហ៊ាង សម្រេចបំណងម្ដាយ បានជោគជ័យ ក្រោយតស៊ូសិក្សា ថ្នាក់បណ្ឌិតជិត ១០ឆ្នាំ

ភ្នំពេញ៖ លោក គីម ហ៊ាង ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា(CVEA) និងជាប្រធានក្រុមហ៊ុន ខ្មែរ រៀល អ៊ីស្ទេត បានសម្រេចបំណងប្រាថ្នាដ៏ធំ របស់អ្នកមានគុណទាំងទ្វេ ពិសេសគឺម្ដាយរបស់ខ្លួន ដែលបានទទួលមរណភាពអស់រយៈពេល ២០ឆ្នាំកន្លងទៅដោយជោគជ័យ បន្ទាប់ពីលោកការពារនិក្ខេបបទ បញ្ចប់ថ្នាក់បណ្ឌិត ឯកទេស “គ្រប់គ្រងពាណិជ្ជកម្ម” បានសម្រេច និងជាប់ជាស្ថាពរ នៅសាកលវិទ្យាល័យអាស៊ីអឺរ៉ុប នាថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៧នេះ ។ក្រោយបញ្ចប់ការការពារនិក្ខេបបទ ស្ដីពីភាពជោគជ័យក្នុងជំនួញ អចលនទ្រព្យខាងលើ លោក គីម ហ៊ាង បានលើកឡើងថា ខ្លួនមានមោទណៈភាពខ្លាំងណាស់ ចំពោះការបញ្ចប់ការសិក្សាកម្រិតខ្ពស់មួយនេះ ។ មិនតែប៉ុណ្ណោះ លោកថែមទាំងបាន គាស់រំលើងពីប្រវត្តិតស៊ូ និងគោលបំណងសំខាន់ក្នុងការសិក្សា រហូតចំណាយពេលជិត ១០ឆ្នាំ ដើម្បីសិក្សាថ្នាក់បណ្ឌិតឯកទេស “គ្រប់គ្រងពាណិជ្ជកម្ម” និងបញ្ចប់ដោយជោគជ័យនាថ្ងៃនេះផងដែរ ។ លោក គីម ហ៊ាង បាននិយាយថា «ការប្រឡងយកសញ្ញាបត្រថ្នាក់បណ្ឌិត គឺជាបំណងដ៏ធំមួយក្នុងជីវិត ក្រោយមានការជំរុញពីអ្នកមានគុណ ពិសេសគឺម្ដាយខ្ញុំ ចង់ឃើញខ្ញុំរៀនចប់ថ្នាក់(បណ្ឌិត) ។ […]

Read More

លីក​ខ្មែរ​រៀល​អ៊ីស្ទេត ត្រៀម​ប្រើ​លុយ​ដើម្បី​ពង្រឹង​សុក្រឹត​ភាព

ភ្នំពេញៈ ស្ថាបនិក​រៀបចំ​ការ​ប្រកួត​បាល់ទាត់​លីក​ខ្មែរ​រៀល​អ៊ីស្ទេត Khmer Real Estate League (KRE League) គ្រោង​នឹង​ចំណាយ​ថវិកា​មួយ​ចំនួន​ធំ ក្នុង​ការ​ជួល​ក្រុម​អាជ្ញា​កណ្តាល ដែល​ស្រឡាញ់​កីឡា​ពិតៗ​ដើម្បី​ចូលរួម​កាត់​សេចក្តី ក្នុងការ​ប្រកួត​រដូវកាល​ទី ៧ ឆ្នាំ ២០១៨ ឲ្យ​មាន​ភាព​សុក្រឹត។ លោក គីម ហ៊ាង អគ្គនាយក​ក្រុមហ៊ុន​ខ្មែរ​រៀល​អ៊ីស្ទេត និង​ជា​ស្ថាបនិក​បង្កើត Khmer Real Estate League នេះ បាន​ថ្លែង​កាល​ពី​ថ្ងៃ​អង្គារ​ថា៖ «នេះ​ជា​ឆ្នាំ​ទី ៧ ហើយ ដែល​យើង​បាន​រៀបចំ​ឲ្យ​មាន​ការ​ប្រកួត​នេះ​ឡើង ហើយ​នៅ​ឆ្នាំ​នេះ យើង​នឹង​បង្កើន​អ្វី​ដែល​ប្លែក​ជាង​មុន ដោយ​យើង​យក​តែ ២០ ក្រុម​ចូលរួម​ទេ ហើយ​ត្រូវ​ប្រកួត​តាម​រូបមន្ត​លីក ត្រឹម​តែ ១ ជុំ រួច​កំណត់​យក​ក្រុម​ម្ចាស់​ជយ​លាភី តែ​ម្តង»។ ជាមួយនឹង​គម្រោង​នៃ​ការ​ប្រកួត​នេះ ក្រុមហ៊ុន​ខ្មែរ​រៀលអ៊ីស្ទេត ដែល​មាន​ទីតាំង​នៅ​ផ្លូវ​កម្ពុជា​ក្រោម ក្បែរ​ស្តុប​សន្ធរម៉ុក នឹង​ចាប់​បើក​ទទួល​ពាក្យ​ក្រុម​ចូលរួម នៅ​ទីស្នាក់ការ​របស់​ខ្លួន​ផ្ទាល់ ពីថ្ងៃ​ទី ១១ រហូត​ដល់​ថ្ងៃ​ទី ២៧ ខែ​កុម្ភៈ​នេះ ដោយ​កំណត់​យក​តែ ២០ […]

Read More

គីម ហ៊ាង៖ ប្រាក់​ខែ​ត្រឹម ៣០០ឬ​៤០០​ដុល្លារ​មិន​ងាយ​មាន​ទេ តែ​បើ​ផ្នែក​នេះ​ត្រូវ​មួយ​ក្ឌាំង​មាន

លោក​ គីម ហ៊ាង ​​ប្រធាន​សមាគម​វាយ​តម្លៃ និង​ភ្នាក់ងារ​អចលនទ្រព្យ​កម្ពុជា  បាន​លើក​ឡើង​នៅក្នុងសិក្ខាសាលាស្ដីពីភាពជោគជ័យ របស់ភ្នាក់ងារអចលនទ្រព្យថា យុវជន​ជា​រួម​ប្រាក់​ខែ​ត្រឹម ៣០០ ឬ​៤០០​ដុល្លារ​ ហើយ​ក្នុង​មួយ​ឆ្នាំ​អាច​រក​លុយ​បាន​តែ ៣០០០​ ឬ​៤០០០​ដុល្លារ​ប៉ុណ្ណោះ​។ ប៉ុន្តែ​ប្រសិន​បើ​ធ្វើ​ជា​ភ្នាក់​ងារ​​លក់​អចលនទ្រព្យ​ផ្នែក​ដី​ធ្លី​ត្រូវ​មួយ​ក្ឌាំង អាច​ធ្វើ​ជា​អ្នក​មាន​តែ​ម្ដង។ លោក​ គីម ហ៊ាង​ លើក​ឡើង​បែប​នេះ​បន្ទាប់​ពី​មាន​យុវជន​ជា​ច្រើន​ ចាប់​ផ្ដើម​ងាក​មក​ចាប់​អារម្មណ៍​ខ្លាំង​លើ​ផ្នែក​ដី​ធ្លី។ ក្នុង​នោះ​លោក​បាន​លើក​ឡើង​ថា បើ​លក់​ផ្ទះ​មួយ​តម្លៃ​២០​ម៉ឺន​ដុល្លារ​ ដូច្នេះ​ប្រាក់​កម្រៃ​ជើង​សារ​គឺ​ ៦០០០​ពាន់​ដុល្លារ។ ដូច្នេះ​យុវជន​ធ្វើ​ការ​ប្រាក់​ខែ ៣០០ ឬ​៤០០​ដុល្លារ ក្នុង​១​ឆ្នាំ​បាន​ត្រឹម​តែ ៣០០០​ឬ​៤០០០​ដុល្លារ​ទេ។ តែ​បើ​ធ្វើ​ភ្នាក់ងារ​អចលនទ្រព្យ​លក់​ផ្ទះ​ម្ដង​តម្លៃ ២០​ម៉ឺន​ដុល្លារ​គឺ​ស្មើ​នឹង​ប្រាក់​ខែ​មួយ​ឆ្នាំ។ យ៉ាង​ណា​ក្ដី ​​ប្រធាន​សមាគម​វាយ​តម្លៃ និង​ភ្នាក់ងារ​អចលនទ្រព្យ​កម្ពុជា បាន​និយាយ​ថា៖ “ក្នុង​ចំណោម​ភ្នាក់ងារ​លក់​១០០​នាក់ ក្នុង​នោះ​៩៨​នាក់​នឹង​បរាជ័យ​ ១​នាក់​បាន​ត្រឹម​មួយ​រស់ នឹង​ម្នាក់​ទៀត​ក្លាយ​ជា​អ្នក​មាន​។ ដូច្នេះ​តើ​យើង​ស្ថិត​នៅ​ក្នុង​មនុស្ស​ចំណោម ៩៨​នាក់​នោះ​ ឬ​យ៉ាង​ណា​អាស្រ័យ​លើ​ភាព​ជាក់​ស្ដែង។” គួរ​ឱ្យ​ដឹង​ដែរ​ថា បច្ចុប្បន្ន​នេះ​ មាន​យុវជន​ជា​ច្រើន​ចាប់​អារម្មណ៍​ខ្លាំង​លើ​វិស័យ​អចលនទ្រព្យ​ គួរ​ឱ្យ​កត់​សម្គាល់។ ជាក់​ស្ដែង​កាល​ពី​ថ្ងៃ​ទី ០៤ ខែ​សីហា កន្លង​ទៅ​មាន​យុវជន​រាប់​ពាន់​នាក់​ចូលរួម​ក្នុង​សិក្ខាសាលា​ស្ដី​ពី​ភាព​ជោគជ័យ​របស់​ភ្នាក់ងារ​អចលនទ្រព្យ ដើម្បី​ទទួល​បាន​ចំណេះ​ដឹង និង​បទពិសោធន៍​ពី​អ្នក​ជំនាញ​ក្នុង​វិស័យ​នេះ។ បន្ថែម​លើ​ពី​នេះ​ទៀត​នៅ​ពេល​ខាង​មុខ​នេះ កម្ពុជា​នឹង​មាន​សាលា​បណ្ដុះបណ្ដាល​ផ្នែក​អចលនទ្រព្យ​នេះ​តែ​ម្ដង ដោយ​បច្ចុប្បន្ន​នេះ​សមាគម​វាយ​តម្លៃ […]

Read More

Khmer Real Estate League 2018 ចាប់​ផ្តើម​ឆាប់​ៗ​ដោយ​គ្រោង​ចំណាយ​១​​ម៉ឺន​ដុល្លារ​

ការ​ប្រកួត​បាល់ទាត់​​ពាក់​កណ្តាល​អាជីព​ Khmer Real Estate League 2018 នឹង​ចាប់​ផ្តើម​ឆាប់​ៗ​​នេះ​ហើយ​ដោយ​ស្ថាបនិក​គ្រោង​ចំណាយ​ប្រាក់​ផ្ទាល់​ខ្លួន​ចំនួន​១​ម៉ឺន​ដុល្លារ​អាមេរិក​​រដូវ​កាល​នេះ។   រូបភាព​កាល​ពី​រដូវ​កាល​២០១៧ លោក​​បណ្ឌិត​ គីម ហ៊ាង ប្រធាន​ក្រុម​ហ៊ុន​ Khmer Real Estate និង​ជា​ស្ថាបនិក​​ពាន​រង្វាន់​មួយ​នេះ​បាន​ប្រាប់​ថា​ រដូវ​កាល​២០១៨​នេះ​​​គណៈកម្មការ​រៀប​ចំ​ការ​ប្រកួត​កំណត់​យក​ក្រុម​​២០​ដើម្បី​ចូល​រួម​ប្រកួត។ ការ​ប្រកួត​​​ធ្វើ​ឡើង​តាម​រូប​មន្ត​​​សន្សំ​ពិន្ទុ​ ប៉ុន្តែ​​តែ​១​ជើង​ប៉ុណ្ណោះ​ដោយ​ក្រុម​នីមួយ​ៗ​ត្រូវ​ជួប​គ្នា​ម្តង។ បន្ទាប់​ពី​ចប់​ការ​ប្រកួត​សរុប​ទាំង​​អស់​១៩​ប្រកួត​ ​ក្រុម​ដែល​មាន​ពិន្ទុ​ច្រើន​ជាង​គេ​​នឹង​​ក្លាយ​ជា​ជើង​ឯក​ ក្រុម​មាន​ពិន្ទុ​លំដាប់​ទី​២​ក្លាយ​ជា​ជើង​ឯក​រង​ និង​ក្រុម​មាន​ពិន្ទុ​លំដាប់​លេខ​៣​ទទួល​បាន​ចំណាត់​ថ្នាក់​​លេខ​៣​រហូត​ដល់​ចំណាត់​ថ្នាក់​លេខ​៥។ ចំពោះ​លក្ខន្តិកៈ​សម្រាប់​កីឡាករ​វិញ​គ្មាន​អ្វី​ស្មុគ​ស្មាញ​ឡើយ​។ ​ក្រុម​នីមួយ​ៗ​អាច​​មាន​​កីឡាករ​​​ដែល​កំពុង​លេង​លីគ​បាល់ទាត់​កំពូល​កម្ពុជា​រដូវ​កាល​២០១៨​នេះ​​ចំនួន​២​នាក់​(​​ទាំង​កីឡាករ​ខ្មែរ​ និង​បរទេស)។ ​ក្រៅ​ពី​កីឡាករ​កំពុង​ក្នុង​លីគ​រដូវ​កាល​២០១៨​អាច​ចូល​រួម​​​បាន​ទាំង​អស់​ពោល​គឺ​ក្រុម​យុវជន​ជម្រើស​ជាតិ​ក៏​បាន​​ ក្រុម​មួយ​មាន​កីឡាករ​បរទេស​សុទ្ធ​ក៏​បាន យុវជន​តាម​ក្លឹប​ក៏​បាន។​ ស្ថាបនិក​រូប​នេះ​បន្ត​ថា​ ក្រុម​នីមួយ​ៗ​ត្រូវ​បង់​ប្រាក់​ចំនួន​២០០​ដុល្លារ​អាមេរិក​​ និង​តម្កល់​ទុក​១០០​ដុល្លារ​។ ប្រាក់​បង់​២០០​ដុល្លារ​ពី​២០​ក្រុម​ស្មើ​៤​ពាន់​ដុល្លារ​អាមេរិក​​​គឺ​សម្រាប់​​សម្រាប់​បរិច្ចាគ​ទៅ​មន្ទីរ​ពេទ្យ​កុមារ​គន្ធបុប្ផា​​ចំនួន​​​២​ពាន់​ដុល្លារ និង​​២​ពាន់​ដុល្លារ​​សម្រាប់​គណៈកម្មការ​អាជ្ញា​កណ្តាល​​។ ចំណែក​ប្រាក់​តម្កល់​​១០០​ដុល្លារ​​ ក្រុម​អាច​ដក​យក​វិញ​បាន​​ក្រោយ​ចប់​ការ​ប្រកួត​ពាន​រង្វាន់។ ចំណែក​ប្រាក់​រង្វាន់​ និង​ការ​ចំណាយ​ផ្សេង​ៗ​ជា​ការ​ទទួល​បន្ទុក​របស់​ម្ចាស់​ស្ថាបនិក​ពាន​ទាំង​អស់។តាម​ការ​គ្រោង​ទុក​នឹង​ចំណាយ​ប្រមាណ​១​ម៉ឺន​ដុល្លារ​អាមេរិក​​​ក្នុង​នោះ​៦​ពាន់​ដុល្លារ​អាមេរិក​ប្រាក់​រង្វាន់​​ និង​​​៤​ដុល្លារ​អាមេរិក​​សម្រាប់​ដំណើរ​ការ​ផ្សព្វផ្សាយ។ រូបថត​កាល​ពី​រដូវ​កាល​២០១៧ ប្រាក់​រង្វាន់​តាម​ចំណាត់​ថ្នាក់​​ លេខ​១៖ ទទួល​បាន​ពាន​១​ មេដាយ​មាស​ ​បាល់​៣​គ្រាប់​ និង​ប្រាក់​៨​លាន​រៀល លេខ​២៖ ទទួល​បាន​ពាន​១​ មេដាយ​ដាយ​ប្រាក់ បាល់់​៣​គ្រាប់​​​ និង​ប្រាក់​៦​លាន​រៀល លេខ​៣៖ ទទួល​បាន​ពាន​១​ មេដាយ​សំរឹទ្ធ​ […]

Read More