ជំហាន​ដំបូង KW Cambodia ចាប់​ដៃគូ​ជាមួយ Country Garden លើ​គម្រោង ១០០​ពាន់​លាន​ដុល្លារ​នៅ​ម៉ាឡេស៊ី – Khmer Real Estate
Loading...

Events

ជំហាន​ដំបូង KW Cambodia ចាប់​ដៃគូ​ជាមួយ Country Garden លើ​គម្រោង ១០០​ពាន់​លាន​ដុល្លារ​នៅ​ម៉ាឡេស៊ី

ភ្នំពេញ​: ក្រោយ​បង្ហាញ​វត្ត​មាននៅ​កម្ពុជា ក្រុមហ៊ុន Keller Williams Cambodia បានទទួល​ដៃគូ​អាជីវកម្ម​ដ៏​ធំ ក្រោយ​ចុះ​កិច្ចសន្យាលក់​អចលនទ្រព្យ​ជាមួយ​ក្រុមហ៊ុន Country Garden ដើម្បី​លក់​គម្រោង Forest City ដែលជា​គម្រោង​អភិវឌ្ឍន៍​លំនៅដ្ឋាន​លំដាប់​ពិភពលោក នៅ​ទីក្រុង Johor Bahru ប្រទេស​ម៉ាឡេស៊ី​ជាមួយ​ទំហំ​ទឹកប្រាក់​វិនិយោគ​ប្រមាណ ១០០​ពាន់​លាន​ដុល្លារ​។​

​កម្មវិធី​ចុះកិច្ចសន្យា​លក់​អចលនទ្រព្យ​រវាង​ក្រុមហ៊ុន​លំដាប់​ពិភពលោក​ទាំងពីរ បានធ្វើ​ឡើង នៅ​មជ្ឈមណ្ឌល​កិច្ចសហប្រតិបត្តិការ​ក​ម្ពុ​ជា​-​កូរ៉េ កាលពី​ថ្ងៃទី​២៦ ខែធ្នូ ឆ្នាំ​២០១៨ ក្រោម​វត្តមាន​លោក​បណ្ឌិត គីម ហ៊ាង ម្ចាស់​ក្រុមហ៊ុន Keller Williams Cambodia និង​លោក Fuzhi Geng ប្រធាន​ផ្នែក​លក់ និង​ទីផ្សារ​របស់​គម្រោង Forest City ក៏​ដូច​សមាជិក​របស់​ក្រុមហ៊ុន Keller Williams Cambodia ជាង ១០០​នាក់​ផងដែរ​។​

​លោក​បណ្ឌិត គីម ហ៊ាង បាន​ថ្លែងថា នេះ​គឺជា​ការបោះ​ជំ​ហ៊ាន​ដ៏​ធំ​លើកដំបូង សម្រាប់​ដំណើរការ​អាជីវកម្មរ​បស់​ក្រុមហ៊ុន Keller Williams Cambodia ហើយក៏​ជា​ឱកាស​ដ៏​ល្អ សម្រាប់​សមាជិក​របស់​ខ្លួន ក្នុងការ​ចាប់យក​ឱកាស​នេះ ដើម្បី​អភិវឌ្ឍន៍​សមត្ថភាព រៀនសូត្រ និង​ការប្រកួតប្រជែង​លើ​ទីផ្សារ​អន្ដរជាតិ ជាមួយនឹង​ការលក់​គម្រោង Forest City ដែលជា​គម្រោង​អភិវឌ្ឍន៍​លំនៅដ្ឋាន​លើ​ផ្ទៃដី​ប្រមាណ ៣,០០០​ហិច​តា ក្បែរ​ព្រំដែន​ប្រទេស​សិង្ហ​បុរី​។​

​សូមបញ្ជាក់ថា បញ្ជាក់ថា ទន្ទឹម​ជាមួយ​ការចុះកិច្ចសន្យា​រវាង​ភាគី​ទាំងពីរ អ្នកជំនាញ​ផ្នែក​លក់​របស់​គម្រោង Forest City ក៏បាន​ធ្វើ​បទ​បង្ហាញ និង​ចែករំលែក​នូវ​ចំណេះដឹង​ជាច្រើន ជុំវិញ​ទីផ្សារ​អចលនទ្រព្យ​លើ​ពិភពលោក ក៏ដូចជា​គម្រោង​របស់​ខ្លួន​ផ្ទាល់ ដល់​សមាជិក​របស់​ក្រុមហ៊ុន Keller Williams Cambodia ដើម្បី​ទុកជា​មូលដ្ឋានគ្រឹះ សម្រាប់​ណែនាំ​ដល់​អតិថិជន​របស់ខ្លួន​ផងដែរ​៕ ល​