ចុងឆ្នាំ២០១៨ Keller Williams Cambodia ទទួលដៃគូអាជីវកម្មដ៏ធំលើគម្រោង១០០ពាន់លានដុល្ – Khmer Real Estate
Loading...

Events

ចុងឆ្នាំ២០១៨ Keller Williams Cambodia ទទួលដៃគូអាជីវកម្មដ៏ធំលើគម្រោង១០០ពាន់លានដុល្

ក្រោយបង្ហាញវត្តមាននៅកម្ពុជា ក្រុមហ៊ុន Keller Williams Cambodia បានទទួលដៃគូអាជីវកម្មដ៏ធំ ក្រោយចុះកិច្ចសន្យាលក់អចលនទ្រព្យជាមួយក្រុមហ៊ុន Country Garden ដើម្បីលក់គម្រោង Forest City ដែលជាគម្រោងអភិវឌ្ឍន៍លំនៅដ្ឋានលំដាប់ពិភពលោក នៅទីក្រុង Johor Bahru ប្រទេសម៉ាឡេស៊ីជាមួយទំហំទឹកប្រាក់វិនិយោគប្រមាណ ១០០ពាន់លានដុល្លារ ។

កម្មវិធីចុះកិច្ចសន្យាលក់អចលនទ្រព្យរវាងក្រុមហ៊ុនលំដាប់ពិភពលោកទាំងពីរ បានធ្វើឡើង នៅមជ្ឈមណ្ឌលកិច្ចសហប្រតិបត្តិការកម្ពុជា-កូរ៉េ កាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៨ ក្រោមវត្តមានលោកបណ្ឌិត គីម ហ៊ាង ម្ចាស់ក្រុមហ៊ុន Keller Williams Cambodia និងលោក Fuzhi Geng ប្រធានផ្នែកលក់ និងទីផ្សាររបស់គម្រោង Forest City ក៏ដូចសមាជិករបស់ក្រុមហ៊ុន Keller Williams Cambodia ជាង ១០០នាក់ផងដែរ ។

លោកបណ្ឌិត គីម ហ៊ាង បានថ្លែងថា នេះគឺជាការបោះជំហ៊ានដ៏ធំលើកដំបូង សម្រាប់ដំណើរការអាជីវកម្មរបស់ក្រុមហ៊ុន Keller Williams Cambodia ហើយក៏ជាឱកាសដ៏ល្អ សម្រាប់សមាជិករបស់ខ្លួន ក្នុងការចាប់យកឱកាសនេះ ដើម្បីអភិវឌ្ឍន៍សមត្ថភាព រៀនសូត្រ និងការប្រកួតប្រជែងលើទីផ្សារអន្ដរជាតិ ជាមួយនឹងការលក់គម្រោង Forest City ដែលជាគម្រោងអភិវឌ្ឍន៍លំនៅដ្ឋានលើផ្ទៃដីប្រមាណ ៣,០០០ហិចតា ក្បែរព្រំដែនប្រទេសសិង្ហបុរី ។

សូមបញ្ជាក់ថា បញ្ជាក់ថា ទន្ទឹមជាមួយការចុះកិច្ចសន្យារវាងភាគីទាំងពីរ អ្នកជំនាញផ្នែកលក់របស់គម្រោង Forest City ក៏បានធ្វើបទបង្ហាញ និងចែករំលែកនូវចំណេះដឹងជាច្រើន ជុំវិញទីផ្សារអចលនទ្រព្យលើពិភពលោក ក៏ដូចជាគម្រោងរបស់ខ្លួនផ្ទាល់ ដល់សមាជិករបស់ក្រុមហ៊ុន Keller Williams Cambodia ដើម្បីទុកជាមូលដ្ឋានគ្រឹះ សម្រាប់ណែនាំដល់អតិថិជនរបស់ខ្លួនផងដែរ ៕